ផ្សព្វផ្សាយអត្តសញ្ញាណវៀតណាមតាមរយៈកម្មវិធីនិទាឃរដូវនៃមាតុភូមិឆ្នាំ ២០២៦ នៅខេត្ត Toyama
កប.អនឡាញ - ក្នុងបរិយាកាសដ៏រស់រវើកនៃប៉ុន្មានថ្ងៃដើមឆ្នាំ២០២៦ កម្មវិធីនិទាឃរដូវនៃមាតុភូមិឆ្នាំ ២០២៦ នៅ Toyama (ប្រទេសជប៉ុន) បានទាក់ទាញប្រជាជនវៀតណាមជាច្រើនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងខេត្ត Toyama រួមជាមួយមិត្តភក្តិជប៉ុន។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសជួបជុំគ្នានៅដើមឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលំហវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ រួមចំណែកដល់ការពង្រឹងមិត្តភាពវៀតណាម-ជប៉ុន។
នៅក្នុងពិធីបើក លោក Nguyen Ngoc Thanh Luan ប្រធានសមាគមជនវៀតណាមនៅខេត្ត Toyama និងជាប្រធានគណៈកម្មាធិការរៀបចំ បានឲ្យដឹងថា នេះគឺជាសកម្មភាពវប្បធម៌ដ៏មានអត្ថន័យ រួមចំណែកដល់ការរក្សា និងពង្រីកអត្តសញ្ញាណជាតិនៅក្នុងសហគមន៍ជនវៀតណាមនៅបរទេស។ លោកបានអះអាងថា សម្រាប់សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុននិយាយរួម និងនៅខេត្ត Toyama និយាយដោយឡែក ការរក្សាភាសាវៀតណាម ប្រពៃណីនៃក្រុមគ្រួសារ ស្មារតីសាមគ្គីភាព គឺជាទង្វើជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។
    |
 |
|
ព្រឹត្តិការណ៍ទាក់ទាញប្រជាជនវៀតណាមជាច្រើននាក់ដែលរស់នៅ សិក្សា និងធ្វើការនៅក្នុងខេត្ត Toyama រួមជាមួយមិត្តភក្តិជប៉ុន (រូបថត៖ nhandan.vn) |
ក្នុងឱកាសនេះ លោក Vu Tien Han ទីប្រឹក្សា និងជាប្រធានការិយាល័យកុងស៊ុលនៃស្ថានទូតវៀតណាមប្រចាំប្រទេសជប៉ុន បានអបអរសាទរ និងសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុន បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបានសម្តែងនូវក្តីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅខេត្ត Toyama នឹងបន្តអភិវឌ្ឍ និងចូលរួមចំណែកដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក Nakagawa Tadaaki សមាជិកសភានៅខេត្ត Toyama បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ និងការរួមចំណែករបស់សហគមន៍ជនវៀតណាម និងជប៉ុននៅខេត្ត Toyama។ លោកបានកោតសរសើរចំពោះកិច្ចសហការរបស់សមាគមជនវៀតណាមនៅ Toyama និងសមាគមមិត្តភាពវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍នេះ នៅប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងបង្ហាញពីលក្ខណៈដ៏ល្អប្រពៃនៃ វប្បធម៌វៀតណាមដល់សហគមន៍ជប៉ុន។
នៅក្នុងកម្មវិធី ស្តង់ហ្គេមបុណ្យចូលឆ្នាំថ្មី ដែលមានសកម្មភាពប្រជាប្រិយ បានបង្កើតបរិយាកាសរីករាយ។ ស្ដង់លក់ម្ហូបអាហារជាច្រើនរបស់ប្រទេសវៀតណាម បានក្លាយជាស្ពានវប្បធម៌ដ៏រស់រវើកជាមួយមិត្តភក្តិអន្តរជាតិ។
នៅក្នុងកម្មវិធី កម្មាវិធីសិល្បៈដែលសម្ដែងដោយសហគមន៍ជនវៀតណាមដែលរស់នៅ និងធ្វើការនៅទីក្រុង Toyama ក៏បានបង្ហាញពីភាពច្នៃប្រឌិត និងសេចក្តីស្នេហារជាតិ៕
បកប្រែដោយ Thuy Anh