នៅក្នុងលិខិតផ្ញើជូន លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសឡាវ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសវៀតណាមបានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃ និងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ ដើម្បីអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ខណៈពេលដែលបន្តថែរក្សានិងអភិវឌ្ឍទំនាក់ទំនងដ៏កម្រមាន និងស្មោះត្រង់រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស​ និងជាប្រធានរដ្ឋវៀតណាម​ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា  លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងលិខិតផ្ញើជូន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម បានសម្តែងទំនុកចិត្តថា លទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក To Lam អគ្គលេខាបក្ស  និងអញ្ជើញសហប្រធានកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំប្រមុខដឹកនាំគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នឹងត្រូវបានអនុវត្តយ៉ាងសកម្មដោយភាគីទាំងពីរ ដោយរួមចំណែកដល់ការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង» រវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan