មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Le Hoai Trung រដ្ឋមន្ត្រី បានអំពាវនាវឲ្យអាស៊ានពង្រីកកិត្យានុភាព និងគោលជំហររួមរបស់ខ្លួននៅពេលទទួលជួបជាមួយភាគីពាក់ព័ន្ធដើម្បីធានាសុវត្ថិភាពសម្រាប់នាវា និងពលរដ្ឋរបស់បណ្តាប្រទេសសមាជិកអាស៊ាននៅក្នុងតំបន់។ អាស៊ានចាំបាច់ត្រូវពង្រឹងភាពម្ចាស់ការជាយុទ្ធសាស្ត្រ ជំរុញការសម្របសម្រួលអន្តរសសរស្តម្ភ និងអន្តរវិស័យ និងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតប និងការព្យាករណ៍ចំពោះបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលអនាគត។

leftcenterrightdel
លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)

លោក Le Hoai Trung រដ្ឋមន្ត្រី​ បានស្នើឱ្យពន្លឿនវឌ្ឍនភាពនៃគម្រោងតភ្ជាប់សំខាន់ៗ និងមានវិធីសាស្រ្តអន្តរវិស័យ ទាក់ទងនឹងសន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងស្រាវជ្រាវលើលទ្ធភាពនៃការពង្រីកវិសាលភាពនៃមូលនិធិបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ាន+៣ (APTERR) ទៅកាន់ទំនិញសំខាន់ៗផ្សេងទៀត និងសំភារៈកសិកម្មសំខាន់ៗ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានដើម្បីកាត់បន្ថយហានិភ័យនៃការផ្គត់ផ្គង់។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសនានាបង្កើនការធានាសុខុមាលភាពសង្គមសម្រាប់ក្រុមងាយរងគ្រោះ។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាស៊ាន ចូលរួមកិច្ចប្រជុំពិសេសលើកទីពីរថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីមជ្ឈិមបូព៌ា (រូបថត៖ ក្រសួងការបរទេស)

ប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមលើយុទ្ធសាស្ត្រឆ្លើយតបរួមរបស់អាស៊ានចំពោះការវិវត្តន៍នៃស្ថានភាពនៅមជ្ឈិមបូព៌ា និងវិបត្តិផ្សេងទៀតនៅខាងក្រៅតំបន់ ព្រមទាំងឯកភាពតាក់តែងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការឆ្លើយតបរួមចំពោះវិបត្តិ ដែលគ្រោងដាក់ជូនកិច្ចប្រជុំកំពូលលើកទី៤៨ ដើម្បីអនុម័តនៅខែឧសភា ឆ្នាំ២០២៦៕

បកប្រែដោយ Huyen Trang