លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ានវៀតណាម និងលោកស្រី Christina Scott អគ្គនាយកបណ្តាញអន្តរជាតិ និងជាប្រធាន SOM ចក្រភពអង់គ្លេស បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ វៀតណាមគឺជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន-អង់គ្លេសសម្រាប់អាណត្តិ ២០២៤-២០២៧។

នៅក្នុងកិច្ចប្រជុំនេះ លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា អាស៊ាន និងវៀតណាមឱ្យតម្លៃដល់ទំនាក់ទំនងភាពជាដៃគូជាមួយអង់គ្លេស តួនាទី និងការរួមចំណែករបស់អង់គ្លេស។ ដូច្នេះ លោកអំពាវនាវជំរុញទំនាក់ទំនងអាស៊ាន-អង់គ្លេស ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង  និងបន្ស៊ាំខ្លួនទៅនឹងនិន្នាការអភិវឌ្ឍន៍ថ្មីៗទៀតផង។

leftcenterrightdel
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ vnanet.vn)

លោកអនុរដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរត្រូវពង្រឹងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរកម្រិតខ្ពស់ និងការសម្របសម្រួលលើរបៀបវារៈក្នុងតំបន់ និងសកល ជាពិសេសនៅឆ្នាំ ២០២៧ នៅពេលដែលអង់គ្លេសធ្វើជាប្រធាន G20 វៀតណាមជាប្រធាន APEC និងសិង្ហបុរីជាប្រធានអាស៊ាន។

ទាក់ទងនឹងសេដ្ឋកិច្ច លោក Dang Hoang Giang អនុរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការចូលរួមរបស់អង់គ្លេសនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយហេតុនោះបង្កើតកម្លាំងចលករបន្ថែមសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយអាស៊ាន។ លោក Dang Hoang Giang បានបញ្ជាក់ថា ក្នុងតួនាទីជាប្រធាន CPTPP ក្នុងឆ្នាំ ២០២៦ វៀតណាមនឹងសម្របសម្រួលជាមួយប្រទេសដទៃទៀតដើម្បីជំរុញ CPTPP រួមទាំងការរៀបចំកិច្ចសន្ទនាពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-CPTPP លើកទី ២ ក្នុងឆ្នាំ ២០២៦។

* នាថ្ងៃទី ១ ខែមេសា នៅទីក្រុងឡុងដ៍ លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានមានជំនួបទ្វេភាគីជាមួយលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេស វិបុលភាព និងអភិវឌ្ឍន៍អង់គ្លេស ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទៅកាន់ចក្រភពអង់គ្លេស (ខែតុលា ឆ្នាំ ២០២៥)។ នៅថ្ងៃដដែល លោក Dang Hoang Giang អនុរដ្ឋមន្ត្រី បានជួបជាមួយលោកស្រី Lorraine Douglas ប្រធានគណបក្សកុម្មុយនិស្តអង់គ្លេស៕

បកប្រែដោយ Huyen Trang