វៀតណាមបង្ហាញស្មារតីនៃសាមគ្គីភាព ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាស៊ាន
កប.អនឡាញ - បណ្តាឯកអគ្គរដ្ឋទូតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំនៅម៉ិកស៊ិក បានសង្កត់ធ្ងន់ថា វៀតណាម ក្នុងឋានៈជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅម៉ិកស៊ិក (ACMC) សម្រាប់អាណត្តិឆ្នាំ២០២៥ បានបង្ហាញពីស្មារតីនៃសាមគ្គីភាព ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាស៊ាន។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់តំណែងប្រធាន ACMC ទៅឱ្យលោក Arvin R. de Leon ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅម៉ិកស៊ិក ដែលបានប្រារព្ធឡើងនៅស្ថានទូតវៀតណាមនៅរដ្ឋធានី Mexico City នៅថ្ងៃទី១៧ ខែមករា។
    |
 |
|
បណ្តាឯកអគ្គរដ្ឋទូត ACMC ថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងពិធី (រូបថត៖ vnanet.vn) |
នៅក្នុងពិធី បណ្តាឯកអគ្គរដ្ឋទូត ACMC បានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ វៀតណាមបានសម្របសម្រួលជាមួយប្រទេសជាសមាជិកដើម្បីរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ សប្តាហ៍អាស៊ាននៅសភាជាន់ទាបម៉ិកស៊ិក សកម្មភាពផ្លាស់ប្តូរវប្បធម៌ ការផ្សព្វផ្សាយម្ហូបអាហារ និងអត្តសញ្ញាណអាស៊ាននៅរដ្ឋធានី Mexico City ។ល។ សកម្មភាពទាំងនេះបានរួមចំណែកលើកកម្ពស់រូបភាព និងកិត្យានុភាពរបស់អាស៊ាននៅម៉ិកស៊ិក ព្រមទាំងជំរុញទំនាក់ទំនងការបរទេសរវាងសមាគម និងដៃគូក្នុងប្រទេសសាមី។
មានប្រសាសន៍នៅក្នុងពិធី លោកឯកអគ្គរដ្ឋទូត Nguyen Van Hai បានសម្តែងនូវទំនុកចិត្តថា លោក Arvin R. de Leon ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅម៉ិកស៊ិក នឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ម្ចាស់ការ និងភាពច្នៃប្រឌិត រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការជំរុញទំនាក់ទំនងអាស៊ាន-ម៉ិកស៊ិកនៅឆ្នាំ ២០២៦៕
បកប្រែដោយ Huyen Trang