ពិធីបើកការហាត់សមសមុទ្រអាស៊ាន-អាមេរិកលើកទីពីរ
កប.អនឡាញ - នៅព្រឹកថ្ងៃទី១០ ខែធ្នូ នៅកោះ Batam (ឥណ្ឌូនេស៊ី) ពិធីបើកការហាត់សមតាមសមុទ្រអាស៊ាន-អាមេរិកលើកទីពីរ (AUMX-2) បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងមកពីកងទ័ពជើងទឹកនៃប្រទេសអាស៊ានចំនួន១១ និងសហរដ្ឋអាមេរិក។ ការហាត់សមឆ្នាំនេះត្រូវបានរៀបចំដោយឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។
AUMX-2 មានការចូលរួមពីនាវានៃកងទ័ពជើងទឹកមកពីប្រទេសអាស៊ានចំនួន៨ និងសហរដ្ឋអាមេរិក។ ប្រទេសចំនួនបីគឺទីម័រឡេស្តេ កម្ពុជា និងឡាវ បានបញ្ជូននាយទាហានមកចូលរួម។
នាវាលេខ០៩ កងពលតូចលេខ១៧១ តំបន់ទី២ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលរួមការហាត់សម។ ការហាត់សមសមុទ្រអាស៊ាន-អាមេរិកលើកទីពីរ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ដោយផ្តោតលើការផ្ដល់ព័ត៌មាន ការឆ្លើយតបទៅនឹងឧប្បត្តិហេតុ និងការអនុវត្តសកម្មភាពសហប្រតិបត្តិការសន្តិសុខនៅសមុទ្រ។
    |
 |
|
ទិដ្ឋភាពនៃពិធីបើកការហាត់សម |
AUMX-2 ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសហការ ធានាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រក្នុងតំបន់។ វត្តមានរបស់វៀតណាមនៅ AUMX-2 បានបញ្ជាក់បន្ថែមទៀតពីតួនាទីសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ និងរក្សាបរិយាកាសស្ថិរភាពនៅក្នុងតំបន់។
នៅព្រឹកថ្ងៃដដែល កម្មាភិបាល និងនាវិកនៃនាវាលេខ ០៩ បានចូលរួមក្នុងសកម្មភាពកីឡា និងការផ្លាស់ប្តូរវប្បធម៌ ជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកអាស៊ាន ដែលបង្កើតបរិយាកាសរីករាយ និងបើកចំហរ ពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពជើងទឹកទាំងឡាយ៕
បកប្រែដោយ Thuy Anh