សម័យប្រជុំនេះបានធ្វើឡើងក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន និងដំណើរការចរចាដែលបង្ហាញពីភាពខុសគ្នាគួរឱ្យកត់សម្គាល់ក្នុងចំណោមសមាជិក។ ដូច្នេះ សម័យប្រជុំនេះត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការពិភាក្សា និងបំពេញឯកសារសំខាន់ៗដែលត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រី WTO លើកទី ១៤ (MC14) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៩ ខែមីនា នៅប្រទេសកាមេរូន។

leftcenterrightdel
លោក Mai Phan Dung ឯកអគ្គរដ្ឋទូត (ខាងស្តាំដៃ) និងលោក Pham Quang Huy ទីប្រឹក្សា (ខាងឆ្វេងដៃ) (រូបថត៖ vnanet.vn)

ដោយសារភាពខុសគ្នានៃទស្សនៈក្នុងចំណោមសមាជិក WTO លើវិស័យសំខាន់ៗជាច្រើន ស្ថានបេសកកម្មវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងថ្លែងការណ៍សុន្ទរកថាស្ថាបនាលើប្រធានបទសំខាន់ៗចំនួនបី។ សុន្ទរកថាទាំងនេះមិនត្រឹមតែបញ្ជាក់ពីគោលជំហររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតួនាទីរបស់ខ្លួនជាស្ពានជំរុញការសន្ទនា និងអំពាវនាវដល់សមាជិកទាំងឡាយឱ្យពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការពារ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់។

ក្នុងអំឡុងកិច្ចពិភាក្សា ស្ថានបេសកកម្មវៀតណាមបានបញ្ជូនសារមួយដើម្បីស្នើឱ្យសមាជិក WTO ទាំងអស់បង្ហាញពីឆន្ទៈនយោបាយ និងភាពបត់បែនចាំបាច់ ដើម្បីសម្រេចបានលទ្ធផលដ៏មានអត្ថន័យនៅក្នុងកិច្ចប្រជុំ MC14 នាពេលខាងមុខនៅទីក្រុង Yaoundé។ ការចូលរួមយ៉ាងសកម្ម និងការរួមចំណែកប្រកបដោយស្ថាបនារបស់ស្ថានបេសកកម្មវៀតណាមនៅក្នុងសម័យប្រជុំមហាសន្និបាត WTO បានបន្តបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់វៀតណាម - ខឿនសេដ្ឋកិច្ចបើកចំហ គាំទ្រយ៉ាងខ្ជាប់ខ្ជួននូវពហុភាគីនិយម និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល៕

បកប្រែដោយ Huyen Trang