រដ្ឋមន្ត្រីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តខាងនយោបាយ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជួយគាំទ្រគ្នាក្នុងការអភិវឌ្ឍ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមក្នុងការនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង។
ភាគីទាំងពីរក៏បានឯកភាពលើកទឹកចិត្តដល់ធុរកិច្ចកូរ៉េខាងត្បូងក្នុងការបង្កើតគម្រោងវិនិយោគថ្មីនិងពង្រីកការវិនិយោគដែលមានស្រាប់នៅប្រទេសវៀតណាម ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ទីក្រុងឆ្លាតវៃ និងវិស័យដែលមិនប៉ះពាល់ដល់បរិស្ថាន។ល។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយស្វែងយល់ពីទម្រង់សហប្រតិបត្តិការសមស្រប ជាពិសេសកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាពសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងបរិបទដែលស្ថានភាពសកលលោកកំពុងវិវឌ្ឍដ៏ស្មុគស្មាញនាបច្ចុប្បន្ន៕
បកប្រែដោយ Thanh Cong
Type the code from the image