នាថ្ងៃទី ១១ ខែមីនា វេទិកាថ្នាក់ដឹកនាំជាន់​​ខ្ពស់ ក្រោម​​ប្រធានបទ “ពង្រឹងទំនាក់ទំនងសហរដ្ឋអាមេរិក-វៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបច្ចេកវិទ្យា” ត្រូវបានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកសហការជាមួយវិទ្យាស្ថានអាស៊ីបូព៌ានៅសាកលវិទ្យាល័យកូឡុំប៊ី និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC)។

leftcenterrightdel
វេទិកាថ្នាក់ដឹកនាំជាន់​ខ្ពស់ ក្រោម​ប្រធានបទ “ពង្រឹងទំនាក់ទំនងសហរដ្ឋអាមេរិក-វៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបច្ចេកវិទ្យា”

អញ្ជើញអ្នកចូលរួមក្នុងវេទិកានេះ មានតំណាងមកពីភ្នាក់ងារ និងអង្គការរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសាជីវកម្ម អង្គភាពអាជីវកម្មបច្ចេកវិទ្យាធំៗជាច្រើន។

ការពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត ទិន្នន័យធំ ការគណនាលើពពក សន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាការអភិវឌ្ឍមនុស្សយន្ត បច្ចេកវិទ្យាអវកាស និងការផលិតកម្រិតខ្ពស់។ លើសពីនេះ ប្រតិភូបានផ្លាស់ប្តូរទស្សនៈលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រគម្រោងសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីតំណាងសាជីវកម្មដូចជា Intel និង Qualcomm រួមជាមួយភ្នាក់ងារហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក។

leftcenterrightdel
លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក ថ្លែងនៅក្នុងវេទិកា

យោងតាមលោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក វៀតណាមបានកំណត់វិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រចំនួន ១១ ដើម្បីជម្រុញកំណើន និងលើកកំពស់តួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។ ដូច្នេះ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ ដោយសារសហរដ្ឋអាមេរិកជាមជ្ឈមណ្ឌលឈានមុខគេនៃបច្ចេកវិទ្យា និងនវានុវត្តន៍នៅលើពិភពលោក ខណៈដែលវៀតណាមមានសេដ្ឋកិច្ចស្វាហាប់ មានកម្លាំងពលកម្មវ័យក្មេង និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Duy Hoan