leftcenterrightdel
 

នៅក្នុងអត្ថបទមានចំណងជើងថា "ការបោះឆ្នោតចំនួនដប់ដែលគួរឲ្យចាប់អាមរម្មណ៍នៅឆ្នាំ២០២៦" ក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (CFR) នៃសហរដ្ឋអាមេរិកបានដាក់ការបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់របស់វៀតណាមក្នុងចំណោមព្រឹត្តិការណ៍នយោបាយគួរឱ្យកត់សម្គាល់បំផុតនៃឆ្នាំនេះ។ អត្ថបទនេះបានបង្ហាញថា ការបោះឆ្នោតនេះនឹងឆ្លុះបញ្ចាំងពីឆន្ទៈ និងការឯកភាពនយោបាយខ្ពស់ បន្ទាប់ពីមហាសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

ទន្ទឹមនឹងនេះ អ្នកប្រាជ្ញអាមេរិកក៏បានផ្តល់ការវាយតម្លៃវិជ្ជមានអំពីព្រឹត្តិការណ៍នេះផងដែរ។ នៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន លោកសាស្ត្រាចារ្យ Edmund Malesky នៃសាកលវិទ្យាល័យ Duke (សហរដ្ឋអាមេរិក) បានថ្លែងថា ការបោះឆ្នោតនេះនឹងរួមចំណែកដល់ការពង្រឹងគ្រឹះស្ថាប័នសម្រាប់ដំណាក់កាលអភិវឌ្ឍបន្ទាប់ ហើយបានព្យាករណ៍ថា រដ្ឋសភាថ្មីអាចរួមបញ្ចូលសមាជិក​រដ្ឋសភាវ័យក្មេងមានសមត្ថភាព ដើម្បីបង្កើនតួនាទីរបស់ខ្លួនក្នុងការកសាងច្បាប់ និងត្រួតពិនិត្យកំណែទម្រង់រដ្ឋបាល។

ទន្ទឹមនឹងនេះ យោងតាមវេទិកាអាស៊ីបូព៌ា (EAF) នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី១៥ ខែមីនា អាចក្លាយជា «ចំណុចរបត់ជាយុទ្ធសាស្ត្រ» ខណៈដែលវៀតណាមកំពុងស្វែងរកការរក្សាកំណើនសេដ្ឋកិច្ចផង និង​កែសម្រួលគោលនយោបាយការបរទេសរបស់ខ្លួនផង ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងចំណោម​មហាអំណាច។

កាសែត South China Morning Post បានកត់សម្គាល់ថា រដ្ឋសភាថ្មីត្រូវបានគេរំពឹងថានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងបំពេញក្របខ័ណ្ឌច្បាប់ និងពង្រឹងការត្រួតពិនិត្យសម្រាប់​​ប្រតិបត្តិការរបស់ក្បាលម៉ាស៊ីរដ្ឋ៕

បកប្រែដោយ Duy Hoan