ថ្ងៃទី ៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Ahmed Abdullah Al-Ahmad Al-Sabah នាយករដ្ឋមន្ត្រី គុយវ៉ែត ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Ahmed Abdullah Al-Ahmad Al-Sabah  នាយករដ្ឋមន្ត្រីគុយវ៉ែត

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-គុយវ៉ែត ឱ្យអភិវឌ្ឍកាន់តែ មានប្រសិទ្ធភាព។ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គុយវ៉ែត និងប្រទេសពាក់ព័ន្ធនឹងបន្តអនុវត្តការអត់ធ្មត់ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់តំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធានាសិទ្ធិស្របច្បាប់របស់គ្រប់ភាគីទាំងអស់។ វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកជាវិជ្ជមានដល់ដំណើរការនេះ។

លោក Sheikh Ahmed Abdullah Al-Ahmad Al-Sabah នាយករដ្ឋមន្ត្រីគុយវ៉ែត បានសន្យាសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសគុយវ៉ែត និងសម្រួលដល់ការជម្លៀសពួកគេប្រសិនបើចាំបាច់។ លោកបានយល់ព្រមសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធដើម្បីពិចារណាបន្តការផ្គត់ផ្គង់ប្រេងឆៅដល់ប្រទេសវៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរនាពេលអនាគត។

បកប្រែដោយ​ Duy Hoan