គម្រោងដាំដើមម៉ាកាដាមៀបច្ចេកវិទ្យាខ្ពស់នៅឃុំ Pu Nhi ត្រូវបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុន HD Kinh Bac ដែលមានផ្ទៃដីសរុប ៧៦១ ហិកតា។ គម្រោងនេះបានចាប់ផ្តើមដាំដើមម៉ាកាដាមៀនៅឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីចំនួន ៤៧០ ហិកតា រួមទាំង ២០ ហិកតាដែលអភិវឌ្ឍដោយគ្រួសារជនជាតិភាគតិច Thai និង Mong។ តាមគម្រោងដល់ឆ្នាំ ២០២៧ ចំការដើមម៉ាកាដាមៀនឹងបង្កើតផល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញទស្សនាទម្រង់ដាំដើមម៉ាកាដាមៀនៅភូមិ Huoi Tao B ឃុំ Pu Nhi ខេត្ត Dien Bien (រូបថត៖ baochinhphu.vn)

ក្នុងដំណើរទស្សនកិច្ចតំបន់ដាំដើមម៉ាកាដាមៀ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ដើមកាហ្វេ និងដើមម៉ាកាដាមៀអាចលូតលាស់បានល្អនៅក្នុងតំបន់នេះ។ ដើម្បីអភិវឌ្ឍការដាំដុះកាហ្វេ និងដើមម៉ាកាដាមៀនៅទីនេះ ត្រូវចំណាយពេល ៥ ឆ្នាំដំបូង សម្រាប់ដើមម៉ាកាដាមៀ និងបីឆ្នាំដំបូងសម្រាប់ដើមកាហ្វេ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរមូលដ្ឋានបំពេញល្អការងាររៀបចំផែនការ ជៀសវាងការដាំដុះខ្នាតតូច ហើយជំនួសមកវិញផ្តោតលើការតភ្ជាប់ ជាមួយទីផ្សារ ផ្តល់អាទិភាពដល់ការអនុវត្តការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់គុណភាព និងទិន្នផលនៃដំណាំ ព្រមជាមួយគ្នានោះ កសាងម៉ាក និងគំរូផលិតផល។ល។ ជាពិសេស កសាងទម្រង់តភ្ជាប់រវាងអង្គភាពអាជីវកម្ម និងប្រជាជន ឬបង្កើតសហករណ៍សមស្រប។ ដោយហេតុនោះ អង្គភាពអាជីវកម្មនឹងឧបត្ថម្ភដល់ការផ្គត់ផ្គង់គ្រាប់ពូជ និងជី;  ធនាគារនឹងផ្តល់ប្រាក់កម្ចី; ហើយអង្គការវិទ្យាសាស្ត្រ និងបច្ចេកទេសនឹងផ្តល់ការឧបត្ថម្ភបច្ចេកទេស។ល។

អញ្ជើញប្រគល់អំណោយ និងលើកសរសើរគ្រួសារគំរូក្នុងការផលិតម៉ាកាដាមៀ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានណែនាំឲ្យប្រជាជនគួរតែស្វែងរកដំណាំ និងសត្វពាហនៈដែលសមស្របសម្រាប់ការដាំដុះ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី ចូលរួមធ្វើមានលើទឹកដីស្រុកកំណើត៕

បកប្រែដោយ Thanh Cong