នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំ​នៅប្រទេសចិន លោក Wei Thao ប្រធានតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន  បានថ្លែងថា ក្វាងស៊ី និងវៀតណាមសម្រេចបានជោគជ័យជាច្រើនក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

leftcenterrightdel
យុវជនវៀតណាមស្វែងយល់អំពីសេណារីយ៉ូការអនុវត្តបញ្ញាសិប្បនិម្មិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការការអនុវត្តបញ្ញាសិប្បនិម្មិតចិន-អាស៊ាននៅក្វាងស៊ី

យោងតាមលោក Wei Thao ចាប់ពីឆ្នាំ ២០២៥ ក្វាងស៊ីបានអនុម័តឱ្យសាងសង់មជ្ឈមណ្ឌលសហប្រតិបត្តិការការអនុវត្តបញ្ញាសិប្បនិម្មិតចិន-អាស៊ាន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតចំនួន ៤៤ ជាមួយប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងវៀតណាមផងដែរ។

លោក Wei Thao បានសង្កត់ធ្ងន់ថា៖ «នាពេលខាងមុខ ដោយឈើលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ យើងនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ AI រវាងខេត្តក្វាងស៊ី និងវៀតណាម។ ទីមួយ យើងនឹងបង្កើតយន្តការ និងមូលដ្ឋានរឹងមាំមួយ ដើម្បីបង្កើនការសន្ទនា ការផ្លាស់ប្តូរ និងការសម្របសម្រួលក្នុងវិស័យ AI។ ទីពីរ យើងនឹងរួមគ្នាអភិវឌ្ឍ និងកសាងគំរូទ្រង់ទ្រាយធំ ជាភាសាវៀតណាម និងគំរូឯកទេស។ ទីបី យើងនឹងលើកទឹកចិត្តសហគ្រាស និងវិទ្យាស្ថានស្រាវជ្រាវមកពីភាគីទាំងពីរ ឱ្យបង្កើតក្រុមស្រាវជ្រាវរួមគ្នា ដើម្បីអនុវត្តសាកល្បងសេណារីយ៉ូកម្មវិធីនានា ។ ទីបួន យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស»។

វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខេត្តក្វាងស៊ី អស់រយៈពេល ២៧ ឆ្នាំជាប់ៗគ្នា ហើយនៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានគេរំពឹងថានឹងលើសពី ៣០០ ពាន់លានយន់ (ជាង ៤៣.៥ ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង។

បកប្រែដោយ Thanh Cong