ថ្មីៗនេះ នៅទីស្នាក់ការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តអូទ្រីស (KPÖ) លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang បានជួប និងប្រគល់លិខិតថ្លែងអំណរគុណពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជូនលោក Günther Hopfgartner ប្រធាន KPÖ ដែលបាន​ផ្ញើលិខិតអបអរសាទរជូនមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រគល់លិខិតថ្លែងអំណរគុណពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជូនលោក Günther Hopfgartner ប្រធាន KPÖ (រូបថត៖ nhandan.vn)

នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Thai Hoang បានជម្រាបជូនអំពីលទ្ធផលជោគជ័យនៃមហសន្និបាត ដោយសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះមិនត្រឹមតែវាយតម្លៃអាណត្តិប្រាំឆ្នាំនៃមហាសន្និបាត លើកទី១៣ របស់បក្ស (២០២១-២០២៦) ប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបើកផ្លូវអភិវឌ្ឍន៍ថ្មី និងបង្ហាញពីសេចក្តីប្រាថ្នាចង់​ស្ទុះឈានទៅមុខ​របស់ប្រជាជាតិវៀតណាម។

ទាក់ទងនឹងកិច្ចការបរទេស មហាសន្និបាតបានបញ្ជាក់ពីការប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសមួយប្រកបដោយឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្ម មានភាព​​សកម្ម និងទូលំទូលាយ។ ការរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធរវាងការទូតបក្ស ការទូតរដ្ឋ ការទូតប្រជាជន  និងការទូតនគរបាល ការទូតការពារជាតិ បាន​រួមចំណែកវិជ្ជមាន និងមានការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

ចំណែក លោក Günther Hopfgartner ប្រធានបក្សកុម្មុយនិស្តអូទ្រីស បានស្នើឱ្យបក្សទាំងពីរពង្រឹងការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស បក្សកុម្មុយនិស្តវៀតណាម​ចែករំលែកបទពិសោធន៍អំពី​​ការកសាងបក្ស ការដឹកនាំ ការគ្រប់គ្រង ការអនុវត្តការផ្លាស់ប្តូរថ្មីដោយជោគជ័យ និងការអនុវត្តលទ្ធិម៉ាក្ស-លេនីន និងគំនិតហូជីមិញក្នុងបរិបទថ្មីនៃប្រទេសវៀតណាម។ លោកក៏បានយល់ព្រមបន្ត​សម្របសម្រួល​រៀបចំសកម្មភាពលើកតម្កើងលោកប្រធានហូជីមិញ ដែលជាវីរបុរសរំដោះជាតិ និងជា បុគ្គលល្បីល្បាញផ្នែកវប្បធម៌ពិភពលោក ជូន​សាធារណជនអូទ្រីស និងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan