ការបោះឆ្នោតឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីសមត្ថភាពអភិបាលកិច្ច និងភាពចាស់ទុំរបស់ប្រទេសវៀតណាម
កប.អនឡាញ - ប្រកានេះត្រូវបានលោក Rizvie Salih អនុប្រធានសភាស្រីលង្កាសង្កត់ធ្ងន់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងវៀតណាម។
អត្ថបទនេះត្រូវបានចេញផ្សាយក្នុងឱកាសនៃព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែមីនា។
លោក Rizvie Salih អនុប្រធានសភាស្រីលង្កា ជឿជាក់ថា ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតស្ថាប័ននីតិបញ្ញត្តិនាពេលខាងមុខនៅក្នុងប្រទេសវៀតណាម កំពុងត្រូវបានអនុវត្តជាប្រព័ន្ធ និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ។
    |
 |
|
លោក Rizvie Salih អនុប្រធានសភាស្រីលង្កា |
នៅក្នុងបរិបទនៃយុគសម័យឌីជីថល ប្រទេសវៀតណាមបានមានវិធីសាស្រ្តឃោសនាបោះឆ្នោតថ្មីៗ ហើយកម្មវិធីអនឡាញជួយសម្រួលដល់ទំនាក់ទនងរវាងអ្នកបោះឆ្នោត និងបេក្ខជន។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនឹងរួមចំណែកដល់ការធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ខណៈពេលដែលក៏ឆ្លុះបញ្ចាំងពីសមត្ថភាពអភិបាលកិច្ច និងភាពចាស់ទុំខាងនយោបាយរបស់ប្រទេសផងដែរ។
លោក Salih បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសវៀតណាមបានលេចចេញជាមួយរឿងរ៉ាវជោគជ័យគួរឱ្យកត់សម្គាល់មួយរបស់អាស៊ី។ សមិទ្ធផលទាំងនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះការអភិវឌ្ឍប្រទេសជាតិ និងវឌ្ឍនភាពសង្គមផងដែរ។
នៅក្នុងបរិបទនេះ ការបោះឆ្នោតស្ថាប័ននីតិបញ្ញត្តិនាពេលខាងមុខ គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងសមិទ្ធផលទាំងនេះ ព្រមទាំងត្រៀមរៀបចំសម្រាប់សេចក្តីប្រាថ្នាអភិវឌ្ឍន៍នាពេលអនាគត។ ដំណើរការនីតិបញ្ញត្តិដែលមានស្ថិរភាព និងមានចក្ខុវិស័យមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ស្ថិរភាពក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយស្ថាបនាផងដែរ។
លោក Salih បានសម្តែងទំនុកចិត្តថាការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយជោគជ័យ ក៏ដូចជាជឿជាក់លើអភិវឌ្ឍន៍របស់ប្រទេសវៀតណាម៕
បកប្រែដោយ Thanh Cong