ការរំពឹងទុករបស់អាណិកជនវៀតណាមនៅកម្ពុជា មុនការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៦
កប.អនឡាញ - សេចក្តីប្រាថ្នាដ៏ធំបំផុតរបស់អាណិកជនវៀតណាម កម្ពុជាគឺថា រដ្ឋសភាថ្មីនឹងបន្តមានគោលនយោបាយជាក់លាក់ និងស៊ីជម្រៅជាងមុនសម្រាប់អាណិកជន។
ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ អ្នកបោះឆ្នោតទូទាំងប្រទេស និងអាណិកជនវៀតណាម នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ នៅកម្ពុជា បរិយាកាសនៃការរៀបចំ និងការយកចិត្តទុកដាក់របស់អាណិកជនវៀតណាមកាន់តែមានភាពបន្ទាន់ និងកក់ក្តៅជាងពេលណាៗទាំងអស់។
អ្នកយកព័ត៌មានប្រចាំការនៅកម្ពុជា បានជួបសម្ភាសន៍ជាមួយ លោក ស៊ីម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដើម្បីស្តាប់មតិយោបល់របស់អាណិកជន។
អ្នកយកព័ត៌មាន៖ លោក ស៊ីម ជី ជាទីគោរព ថ្ងៃទី១៥ ខែមីនា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសវៀតណាម។ អ្នកបោះឆ្នោតទូទាំងប្រទេស និងអាណិកជនវៀតណាម នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ តើលោកអាចចែករំលែកបរិយាកាស និងស្មារតីរបស់អាណិកជនវៀតណាមនៅកម្ពុជាក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះបានទេ?
លោក ស៊ីម ឈី៖ អាចនិយាយបានថា សហគមន៍វៀតណាមនៅកម្ពុជាមានសេចក្តីរីករាយ និងរំភើបយ៉ាងខ្លាំង។ ទោះបីជានៅឆ្ងាយពីប្រទេសកំណើតក៏ដោយ ក៏ពួកគេតែងតែតាមដានព័ត៌មានតាមរយៈវិទ្យុ កាសែត និងអ៊ីនធឺណិត។ មនុស្សគ្រប់គ្នាបង្ហាញពីមោទនភាពដែលបានឃើញប្រទេសកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ សម្រាប់សហគមន៍វៀតណាមនៅកម្ពុជា នៅតែរក្សាទឹកចិត្តស្រឡាញ់ នឹករលឹក និងបេះដូងនៅជាប់នឹងជាតិមាតុភូមិជានិច្ច។ យើងតែងតែតាមដានគ្រប់ជំហាននៃរីកចម្រើនរបស់ប្រទេសជាតិ។ ជាពិសេស ជនរួមជាតិយើងមានការរំភើប និងរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសត្រូវបានលើកកំពស់ និងជាពិសេសតួនាទីការទូតរបស់វៀតណាមកាន់តែបានលើកកំពស់នៅលើឆាកអន្តរជាតិ។ នេះពិតជាមោទនភាពរួមរបស់ប្រជាជនវៀតណាម។
    |
 |
|
លោក ស៊ីម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា |
អ្នកយកព័ត៌មាន៖ នៅចំពោះមុខអាណត្តិរដ្ឋសភាថ្មី តើអាណិកជនវៀតណាមនៅកម្ពុជាមានបំណងប្រាថ្នាក់យ៉ាងដូចម្តេច? តើលោកអាចចែករំលែកអំពីបំណងប្រាថ្នារបស់អាណិកជនចំពោះសមាជិករដ្ឋសភា នីតិកាលទី១៦ ជាពិសេសទាក់ទងនឹងគោលនយោបាយសម្រាប់អាណិកជនបានទេ?
លោក ស៊ីម ជី៖ បំណងប្រាថ្នាដ៏ធំបំផុតរបស់អាណិកជនវៀតណាមនៅកម្ពុជា គឺថារដ្ឋសភាថ្មីនឹងបន្តមានគោលនយោបាយជាក់លាក់ និងស៊ីជម្រៅជាងមុនសម្រាប់អាណិកជនដែលរស់នៅ និងធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស រួមទាំងអាណិកជនវៀតណាមនៅកម្ពុជាផងដែរ។ យើងសង្ឃឹមថាគោលនយោបាយទាំងនេះនឹងជួយអាណិកជនឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាជននៅក្នុងប្រទេស។ ក្នុងពេលជាមួយគ្នានេះ វាជួយសម្រួលដល់ការធ្វើដំណើរ ការសិក្សា ធ្វើការ ការទៅសួរសុខទុក្ខសាច់ញាតិ និងការដោះស្រាយបញ្ហាគ្រួសារនៅប្រទេសកំណើត។
    |
 |
|
សហគមន៍វៀតណាមនៅកម្ពុជាស្វាគមន៍លោក To Lam អគ្គលេខាបក្ស អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា |
អ្នកយកព័ត៌មាន៖ ជាចុងក្រោយ តាងនាមសហគមន៍វៀតណាមនៅកម្ពុជា តើអ្នកចង់ផ្ញើសារអ្វីទៅកាន់អ្នកបោះឆ្នោតនៅក្នុងប្រទេស ខណៈពេលដែលពួកគេកំពុងត្រៀមទៅបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋ នីតិកាលទី១៦?
លោក ស៊ីម ជី៖ អាណិកជនជុំវិញពិភពលោកនិយាយរួម និងនៅកម្ពុជានិយាយដោយឡែក តែងតែចាត់ទុកខ្លួនឯងថាជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីប្រជាជាតិវៀតណាមឡើយ។ ទោះបីជាយើងរស់នៅទីនេះអស់ជាច្រើនជំនាន់ក៏ដោយ យើងតែងតែមានបំណងចង់បានរួមជាមួយប្រជាជននៅប្រទេសវៀតណាមកសាងប្រទេសឱ្យកាន់តែរឹងមាំ និងរីកចម្រើន។
ក្នុងនាមជាតំណាងសហគមន៍វៀតណាមនៅកម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អ្នកបោះឆ្នោតនៅប្រទេសវៀតណាមនឹងជ្រើសរើសសមាជិកដែលហ៊ានលះបង់ និងមានសមត្ថភាពពិតប្រាកដ ជាអ្នកដែលអាចជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យជីវិតរបស់ប្រជាជនមានស្ថិរភាព។ នោះគឺជាបំណងប្រាថ្នារបស់អាណិកជនវៀតណាមនៅកម្ពុជាជូនទៅប្រទេសកំណើតក្នុងការបោះឆ្នោតនេះ។
បកប្រែដោយ Duy Hoan