leftcenterrightdel
លោក  Ho Van Mung (ខាងស្តាំ) ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang  ទទួលស្វាគមន៍គណៈប្រតិភូខេត្តកែប (រូបថត៖ baoangiang.com.vn)

ក្នុងនាមគណៈប្រតិភូ និងប្រជាជនខេត្តកែប លោក សោម ពិសិដ្ឋ ជូនពរដល់បក្ស រដ្ឋ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត An Giang ឲ្យជួបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ សូមជូនពរឲ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្តកែប និងខេត្ត An Giang ស្ថិតស្ថេរជារៀងរហូត...

លោក សោម ពិសិដ្ឋ បានសម្តែងការជឿជាក់ថា ថ្នាក់ដឹកនាំខេត្ត An Giang នឹងបន្តដឹកនាំខេត្ត An Giang កាន់តែអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។ ព្រមទាំងមានបំណងចង់ឲ្យខេត្តទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយរួមចំណែកដល់ការកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការប្រជាជនខេត្ដ An Giang (រូបថត៖ baoangiang.com.vn)
leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត An Giang​ ប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ដកែប (រូបថត៖ baoangiang.com.vn)

ក្នុងនាមថ្នាក់ដឹកនាំខេត្ត An Giang លោក   Ho Van Mung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានថ្លែងអំណរគុណ និងសំដែងនូវសេចក្តីរីករាយដែលបានទទួលស្វាគមន៍លោក សោម ពិសិដ្ឋ និងគណៈប្រតិភូខេត្ដកែបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

លោក Ho Van Mung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត មានបំណងចង់ខេត្តទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តទាំងពីរ ជាពិសេសការផ្លាស់ប្ដូរពាណិជ្ជកម្មតាមព្រំដែនរវាងខេត្ត An Giang ជាមួយមួលដ្ឋាននានារបស់កម្ពុជា ក៏ដូចជារវាងប្រទេសទាំងពីរ។

ព្រមទាំងបង្កើនការសហការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងបទល្មើស ដោយរួមចំណែកដល់ការកសាងបរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងធានាបាននូវជីវិតសុខសាន្តសម្រាប់ប្រជាជន៕

បកប្រែដោយ Pham Diep