លោកវរសេនីយ៍ឯក Trinh Pham Hoa លេខាគណៈកម្មាធិការ បក្ស និងជាមេបញ្ជាការរងនៃអង្គភាពទ័ពលេខ១៦ បានដឹកនាំគណៈប្រតិភូ។ ទទួលស្វាគមន៍គណៈប្រតិភូមានលោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។

leftcenterrightdel
គណៈប្រតិភូអង្គភាពទ័ពលេខ១៦ ប្រគល់អំណោយ ជូនអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ

ក្នុងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋាននៃអង្គភាពទ័ពលេខ១៦ លោកវរសេនីយ៍ឯក Trinh Pham Hoa បាន ជូនពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃអគ្គនាយកដ្ឋានយោធសេវា។ លោកវរសេនីយ៍ឯក Trinh Pham Hoa បានសម្តែងទំនុកចិត្តថា ដោយផ្អែកលើចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនោះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ពលេខ១៦ និងអគ្គនាយកដ្ឋានយោធសេវា នឹងបន្តពង្រឹង និងអភិវឌ្ឍកាន់តែរឹងមាំថែមទៀត។

leftcenterrightdel
គណៈប្រតិភូបានបង្ហាញពីសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធ

ចំណែគលោកឧត្តមសេនីយ៍ឯក យ៉ុង ម៉ៅ បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាតែងតែគោរពចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ។ លោកបានសម្តែងទំនុកចិត្តថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម នឹងបន្តពង្រឹង និងអភិវឌ្ឍប្រកបដោយចីរភាព ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងសេចក្តីរីករាយចំពោះការយកចិត្តទុកដាក់ អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីពីគណៈប្រតិភូអង្គភាពទ័ពលេខ១៦ ហើយបានអះអាងថា នឹងបន្តសហការយ៉ាងជិតស្និទ្ធ ដោយរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូអង្គភាពទ័ពលេខ១៦ ជូនពរឆ្នាំថ្មីដល់នាយទាហាន និងនាយទាហានរង និងពលទាហានទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការវាយតម្លៃ និងការព្យាករណ៍អំពីស្ថានភាពឲ្យបានត្រឹមត្រូវ សម្របសម្រួលដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយជៀសវាងភាពអសកម្ម និងការភ្ញាក់ផ្អើល។ ហើយក្នុងពេលជាមួយគ្នានេះ ត្រូវរក្សាសកម្មភាពល្អៗ ដូចជាការពិនិត្យសុខភាពដោយឥតគិតថ្លៃ ការចែកចាយថ្នាំពេទ្យ និងការចែកអំណោយដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ដែលរួមចំណែកដល់ការលើកកម្ពស់សាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងកងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា។

leftcenterrightdel
នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា ប្រគល់អំណោយដល់គណៈប្រតិភូអង្គភាពទ័ពលេខ១៦

គួរំលឹកថា គណៈប្រតិភូអង្គភាពទ័ពលេខ១៦ បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីដល់នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា

បកប្រែដោយ Duy Hoan