កោះ Phu Quoc (ខេត្ត An Giang) ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ DestinAsian ផ្តល់កិត្តិយសជាកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៦ ដែលជាផ្នែកមួយនៃពានរង្វាន់ Readers' Choice Awards ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយមិត្តអ្នកអាន។

leftcenterrightdel
កោះ Phu Quoc ជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមកោះ ដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៦ (រូបថត៖ VOV)

នៅក្នុងប្រភេទ Best Islands (កោះស្អាតបំផុត) កោះ Phu Quoc បានជាប់ចំណាត់ថ្នាក់លេខពីរនៅអាស៊ី។ ក្រឡេកមើលទៅដំណើររបស់ខ្លួននៅ DestinAsian "កោះគុជ" មានការរីកចម្រើនយ៉ាងខ្លាំង៖ ពីចំណាត់ថ្នាក់លេខ ៦ ក្នុងឆ្នាំ ២០២៤ ដល់ចំណាត់ថ្នាក់លេខ ៥ ក្នុងឆ្នាំ ២០២៥ ហើយឥឡូវនេះបានជាប់ចំណាត់ថ្នាក់លេខពីរជាផ្លូវការនៅឆ្នាំ ២០២៦។

"កោះគុជ" Phu Quoc តែងតែស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ពិភពលោក។ នៅត្រឹមតែឆ្នាំ ២០២៥ ខេត្ត Phu Quoc បានទទួលភ្ញៀវទេសចរចំនួន ៨៣ លាននាក់ កើនឡើង ៣៨.៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ក្នុងចំណោមនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិបានឈានដល់ ១.៩ លាននាក់ កើនឡើង ៩៣.៦%៕

បកប្រែដោយ Duy Hoan