បន្ទាប់ពីផលប៉ះពាល់យូរអង្វែងនៃជំងឺរាតត្បាតកូ Covid-19 ប្រទេសវៀតណាមកំពុងបើកចំហរដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ។ ភាពទាក់ទាញនៃទេសចរណ៍វៀតណាមភាគច្រើនកើតចេញពីកន្លែងធម្មជាតិ ហើយទីក្រុងធំៗក៏ជាចំណុចដ៏លេចធ្លោមួយក្នុងវិស័យទេសចរណ៍វៀតណាមផងដែរ។ ទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលវប្បធម៌នៃប្រទេស បង្កើតចំណាប់អារម្មណ៍ល្អជាមួយនឹងបឹងស្អាត ផ្លូវបុរាណ សំណង់ស្ថាបត្យកម្មសម័យអាណានិគមនិយមបារាំ និងជីវភាពរស់នៅក្នុងសម័យទំនើប។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទន្ទឹមនឹងនោះ ប្រព័ន្ធរមណីយដ្ឋានលំដាប់ខ្ពស់ពីភាគខាងជើងទៅភាគីខាងត្បូង រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពទេសចរណ៍របស់វៀតណាមនៅលើផែនទីអន្តរជាតិ។

យោងតាមទស្សនាវដ្តី Vogue ជាមួយនឹងការតភ្ជាប់បេតិកភណ្ឌ ធម្មជាតិ ទីក្រុងទំនើបៗ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅគំរូនៅឆ្នាំ២០២៦ ដែលបំពេញតម្រូវការកាន់តែខ្ពស់របស់ភ្ញៀវទេសចរអន្តរជាតិ៕

បកប្រែដោយ Thuy Anh