កាសែត Telegraph៖ ប្រទេសវៀតណាមស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោក ក្នុងឆ្នាំ ២០២៦
កប.អនឡាញ - កាសែត Telegraph របស់អង់គ្លេស បានជ្រើសរើសគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកសម្រាប់ក្រុមគ្រួសារចំនួន ៥០ នៅឆ្នាំ ២០២៦ ក្នុងនោះមានប្រទេសវៀតណាម។
យោងតាម Telegraph ប្រទេសវៀតណាមគឺជាជម្រើសដែលមិនអាចរំលងបានដើម្បីមានអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ ថ្ងៃឈប់សម្រាកនៅប្រទេសវៀតណាមគឺសមស្របបំផុតសម្រាប់កុមារ និងក្មេងជំទង់។
នៅប្រទេសវៀតណាម ក្រុមហ៊ុនទេសចរណ៍កំពុងផ្តោតលើដំណើរទេសចរណ៍រួមគ្នាក្នុងឆ្នាំ ២០២៦។ ឧទាហរណ៍ ក្រុមហ៊ុន Kuoni មានដំណើរទេសចរណ៍សម្រាប់គ្រួសារក្នុងរយៈពេលពីរសប្តាហ៍នៅប្រទេសវៀតណាម រួមទាំង ការជិះទូកនាគ ថ្នាក់រៀនកាត់ដេរនៅទីក្រុង Hue ក៏ដូចជាការធ្វើគោមនៅទីក្រុង Hoi An និងថ្នាក់ធ្វើម្ហូបនៅទីក្រុងហាណូយ៕
បកប្រែដោយ Thanh Cong