ការដាក់បញ្ចូលទីក្រុងហាណូយនៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រព័ន្ធផ្សព្វផ្សាយសកលរបស់ CN Traveler នឹងបង្កើនការទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់។ ទន្ទឹមនឹងនោះក៏ជំរុញការវិនិយោគលើសេវាកម្មលំដាប់ខ្ពស់។

ក្រៅពីទីក្រុងហាណូយ ទីក្រុងជាច្រើនទៀតនៅលើពិភពលោកក៏បានស្ថិតនៅក្នុងបញ្ជីទីក្រុងស្អាតបំផុតទាំង៥០ របស់ CN Traveler រួមមាន៖ Amsterdam (ហូឡង់) Barcelona (អេស្ប៉ាញ) Copenhagen (ដាណឺម៉ាក) ប៉ារីស (បារាំង) ញូវយ៉ក (សហរដ្ឋអាមេរិក) Cape Town (អាហ្វ្រិកខាងត្បូង) Kyoto (ជប៉ុន) Luang Prabang  (ឡាវ) សេអ៊ូល (កូរ៉េខាងត្បូង) Buenos Aires (អាហ្សង់ទីន) Cartagena (កូឡុំប៊ី) Chiang Mai (ថៃ) Dublin (អៀរឡង់)...

leftcenterrightdel
ទីក្រុងហាណូយស្ថិតក្នុងបញ្ជីទីក្រុងស្អាតបំផុតទាំង ៥០ នៅលើពិភពលោករបស់ CN Traveler (រូបថត៖ vnanet.vn)

សូមរំលឹកថា វិស័យទេសចរណ៍ហាណូយបានបន្តបង្កើតចំណាប់អារម្មណ៍ល្អដោយមានវត្តមានក្នុងរង្វាន់សំខាន់ៗជាច្រើននៃពានរង្វាន់ Travelers’ Choice Best of the Best Destinations 2026 ដែលទើបប្រកាសដោយ Tripadvisor។

ទស្សនាវដ្តី Time Out (ចក្រភពអង់គ្លេស) បានបញ្ចូលទីក្រុងហាណូយចូលក្នុងបញ្ជីគោលដៅទេសចរណ៍ស្អាតបំផុតសម្រាប់រដូវស្លឹកឈើជ្រុះនៅអាស៊ីទាំង៧ ខណៈដែលពានរង្វាន់ Telegraph Travel Awards 2025 ដែលរៀបចំដោយកាសែត Telegraph (ចក្រភពអង់គ្លេស) ក៏បានប្រកាសទីក្រុងហាណូយនៅក្នុងបញ្ជីទីក្រុងល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៥ ផងដែរ។

ទស្សនាវដ្តី Travel and Leisure របស់សហរដ្ឋអាមេរិក បានផ្តល់កិត្តិយសដល់ទីក្រុងហាណូយជាគោលដៅទេសចរណ៍សុបិនមួយក្នុងចំណោមគោលដៅទេសចរណ៍សុបិនទាំង១៥ ដែលមានតម្លៃសមរម្យ។ ពានរង្វាន់ និងកិត្តនាមទាំងនេះបានរួមចំណែកបញ្ជាក់ពីភាពទាក់ទាញ និងម៉ាកយីហោរបស់ទីក្រុងហាណូយ៕

បកប្រែដោយ Thuy Anh