នៅក្នុងសន្និសីទសារព័ត៌មាន ភារធារីស្ដីពី Mohammadi បានបញ្ជាក់ថា អ៊ីរ៉ង់មិនចង់អូសបន្លាយជម្លោះនេះទេ ហើយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារបស់ប្រទេសទាំងអស់នៅលើពិភពលោកដើម្បីបញ្ឈប់សង្គ្រាម។

ទាក់ទងនឹងការគាំពារពលរដ្ឋ លោក Mohammadi បានសម្តែងការសោកស្តាយដែលពលរដ្ឋវៀតណាមត្រូវរស់នៅក្នុងស្ថានភាពតានតឹងបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងខិតខំបង្កើតលក្ខខណ្ឌអំណោយផលបំផុតដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រពលរដ្ឋវៀតណាមដូចពលរដ្ឋរបស់ខ្លួនដែរ។

leftcenterrightdel
អ៊ីរ៉ង់ឲ្យតម្លៃទៅលើទស្សនៈរបស់វៀតណាមក្នុងការគាំទ្រសន្តិភាព (រូបថត៖ vnanet.vn)

ក្រសួងការបរទេស និងថ្នាក់ដឹកនាំអ៊ីរ៉ង់ តែងតែរក្សាការទាក់ទងជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាព និងធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមដែលរស់នៅ និងធ្វើការនៅទីនោះ។ បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

ដោយវាយតម្លៃលើគោលជំហររបស់វៀតណាម ភារធារីស្ដីពីអ៊ីរ៉ង់វាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមាន និងទស្សនៈរបស់​វៀតណាមក្នុងការគាំទ្រសន្តិភាព និងដោះស្រាយជម្លោះដោយសន្ដិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

បកប្រែដោយ Pham Diep