ដើម្បីសម្រេចគោលដៅកំណើន "ពីរខ្ទង់" យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរជាមូលដ្ឋាននៃការត្រិះរិះអភិវឌ្ឍនៅក្នុងប្រព័ន្ធនយោបាយ និងសង្គមទាំងមូល ដោយចាត់ទុកនេះមិនត្រឹមតែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចនយោបាយសំខាន់ បន្ទាន់ និងមានអត្ថន័យយុទ្ធសាស្ត្រទៀតផង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងជំនួបធ្វើការ (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា៖ "ការធ្វើកំណែទម្រង់ស្ថាប័នត្រូវតែអនុវត្តឲ្យបានជាក់ស្ដែង និងពេញលេញ ដោយប្រែក្លាយស្ថាប័នទៅជាគុណសម្បត្តិប្រកួតប្រជែង។ រាល់បទប្បញ្ញត្តិ ច្បាប់ត្រូវតែច្បាស់លាស់ និងមានលក្ខណៈគត្តិយុត្តិខ្ពស់ ត្រូវតែកសាងជួរកម្មាភិបាលដែលមានចក្ខុវិស័យ សមត្ថភាព និងជាពិសេសគឺសុចរិតភាព កសាងប្រព័ន្ធនយោបាយស្អាតស្អំ គ្មានអំពើពុករលួយ ដែលពិតជាគាំទ្រដល់ប្រជាជន និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព... រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សមត្ថភាពអភិបាលកិច្ចជាតិ និងភ្ជាប់កំណើនជាមួយនឹងសមធម៌សង្គម ការការពារបរិស្ថាន និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងមិនដោះដូរកំណើនដោយអតិផរណា ពពុះទ្រព្យសម្បត្តិ និងបំណុលសាធារណៈដែលមិនអាចគ្រប់គ្រងបានឡើយ៍"។

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ពិសេសថា កំណើនត្រូវតែដាក់នៅក្នុងបរិបទរួមនៃការធានាការពារជាតិ សន្តិសុខ សុខុមាលភាពសង្គម និងការការពារបរិស្ថាន ដោយមិនលះបង់ស្ថិរភាព យុត្តិធម៌ និងអធិបតេយ្យភាព ដើម្បីប្ដូរយកកំណើនសុទ្ធសាធនោះទេ តាមនោះបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍរហូតដល់ឆ្នាំ ២០៤៥៕

បកប្រែដោយ Thanh Cong