អត្ថបទនេះបានបញ្ជាក់ថា នៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសនានា រួមទាំងឡាវ និងវៀតណាម សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋសភាទាំងពីរ ជាកម្លាំងធំបំផុត និងមានសារៈសំខាន់បំផុតចំពោះបុព្វហេតុនៃការកសាង និងការពារប្រទេសជាតិរបស់ប្រទេសនីមួយៗ រួមចំណែកដល់ការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។

អត្ថបទនេះបានឲ្យដឹងថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម ត្រូវបានពង្រឹងនិង ពង្រីកយ៉ាងស៊ីជម្រៅ និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។ ភាគីទាំងពីរបានសហការយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ រក្សាកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយអនុវត្តគោលនយោបាយរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ដោយផ្តោតទៅលើការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងឡាវ និងវៀតណាម។ ជំនួប និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព... ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

leftcenterrightdel
អត្ថបទក្រោមចំណងជើងថថា “កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម ឆ្ពោះទៅការតភ្ជាប់ជាយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី” ចុះផ្សាយលើកាសែត Pasaxon (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសហភាពអន្តរសភា (IPU) និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទី និងការជឿទុកចិត្តរបស់ប្រទេសនីមួយៗ ព្រមទាំង សហការដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

នាពេលខាងមុខ រដ្ឋសភាឡាវ និងរដ្ឋសភាវៀតណាម នឹងផ្តោតលើកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍យ៉ាងជិតស្និទ្ធក្នុងការងារនីតិបញ្ញត្តិ ការពិនិត្យ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង សន្ធិសញ្ញាស្ដីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ជាពិសេសភារកិច្ចសំខាន់ៗក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការឡាវ-វៀតណាម ដំណាក់កាល ២០២១-២០៣០ និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការឡាវ-វៀតណាម ដំណាក់កាល ២០២១-២០២៥។

បង្កើនការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ការត្រួតពិនិត្យ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជម្រុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ព្រមទាំងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់។ ទន្ទឹមនឹងនោះ ជំនះការលំបាក និងពង្រីកវិស័យសហប្រតិបត្តិការថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរថាមពលបៃតង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំនិងបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ក្នុងវិស័យធ្វើបរិវត្តកម្មឌីជីថល ការកសាងសភាឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងសកម្មភាពរបស់រដ្ឋសភា...

ពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់នៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ ដូចជា IPU AIPA វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សភានិយាយភាសាបារាំង (APF)... ដើម្បីលើកកម្ពស់តួនាទីរបស់ប្រទេសនីមួយៗនៅក្នុងតំបន់ និងពិភពលោក។

អត្ថបទនេះសន្និដ្ឋានថា ទំនាក់ទំនងឡាវ-វៀតណាម គឺជាទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយត្រូវបានលើកកម្ពស់ទៅជាការតភ្ជាប់ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយរយៈពេលវែង ជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកម្លាំងដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh