leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ  និងយល់ស្របនឹងសំណើ និងមតិដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំ។

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thanh បានស្នើឱ្យកងកម្លាំងដែលពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍នេះត្រូវសម្របសម្រួលជាមួយភាគីចិន ដើម្បីឯកភាពលើពេលវេលា សម្រេចកម្មវិធីក្របខ័ណ្ឌ និងបង្កើតសេណារីយោលម្អិត ដែលរួមចំណែកដល់ការរៀបចំព្រឹត្តិការណ៍ការទូតការពារជាតិដ៏សំខាន់នេះដោយជោគជ័យ។ មេបញ្ជាការនៃស្ថាប័ន និងអង្គភាពនានា ត្រូវត្រួតពិនិត្យ និងតាមដានយ៉ាងដិតដល់នូវភារកិច្ចដែលបានចាត់តាំងឱ្យអង្គភាពរបស់ខ្លួន ដើម្បីពន្លឿនវឌ្ឍនភាពអនុវត្ត។

យោងតាមផែនការដែលបានគ្រោងទុក ជំនួបប្រាស្រ័យ​មិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០ នឹងរួមបញ្ចូលសកម្មភាពជាច្រើននៅក្នុងប្រទេសវៀតណាម៖ ពិធីស្វាគមន៍គណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិចិននៅច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai ដាំដើមឈើមិត្តភាព ពិធីបើកការដ្ឋានសាងសង់គិលានដ្ឋានមិត្តភាព ទស្សនាវិទ្យាល័យ Tran Phu (សង្កាត់ Mong Cai ខេត្ត Quang Ninh) និងទស្សនាប៉ុស្តិ៍ការពារព្រំដែន Tra Co កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ...

នៅក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាព សកម្មភាពជាច្រើនត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងប្រទេសចិន ដូចជា៖ ពិធីស្វាគមន៍គណៈប្រតិភូរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិ Dongxing ទស្សនាកងអនុសេនាធំការពារព្រំដែន ដាំដើមឈើមិត្តភាព និងពិធីចេញដំណើរយាម​ល្បាតចម្រុះ និងហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រតុងកឹងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ...

បកប្រែដោយ Duy Hoan