ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទៅកាន់ប្រទេសចិន បង្ហាញពីអាទិភាពក្នុងគោលនយោបាយការបរទេស
កប.អនឡាញ - នាថ្ងៃទី១៤ ខែមេសា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានមកដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងនាមជាប្រមុខរដ្ឋ ដែលបង្ហាញពីអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
អ្នកវិភាគជឿជាក់ថា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម កំពុងអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។
    |
 |
|
ពិធីទទួលស្វាគមន៍លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង (រូបថត៖ vnanet.vn) |
យោងតាមអ្នកសង្កេតការណ៍ តួនាទីភូមិសាស្ត្រនយោបាយរបស់វៀតណាមកំពុងចាប់ផ្តើមផ្លាស់ប្តូរ។ វៀតណាមកំពុងបន្តគោលដៅសំខាន់ពីរគឺ ការរក្សាកំណើនសេដ្ឋកិច្ច និងការពង្រឹងការពារជាតិ និងសន្តិសុខ។ លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវវៀតណាមនៅវិទ្យាស្ថាន ISEAS-Yusof Ishak បានចាត់ទុកថា វៀតណាមអាចដើរតួនាទីយ៉ាងសកម្មជាងមុននាពេលអនាគត ប្រសិនបើវៀតណាមរក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងមានធនធានកាន់តែច្រើនថែមទៀត។
ដោយចែករំលែកទស្សនៈដូចគ្នា លោក Lye Liang Fook អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ ISEAS-Yusof Ishak បានចាត់ទុកថា នៅចំពោះមុខបញ្ហាប្រឈមសកល វៀតណាមត្រូវស្វែងរកឱកាសទីផ្សារថ្មី និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗ ដើម្បីបន្តកំណើន និងរក្សាស្ថិរភាព។
យោងតាមអ្នកវិភាគនៅសិង្ហបុរី ការចូលរួមយ៉ាងទូលំទូលាយរបស់វៀតណាមក្នុងសកម្មភាពសកលនឹងពង្រឹងមុខមាត់របស់ប្រទេស និងត្រៀមខ្លួនជាស្រេចរួមចំណែកជាវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។ ជាពិសេស ការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដោយបង្ហាញថា វៀតណាមត្រៀមខ្លួនជាស្រេចទទួលយកការទទួលខុសត្រូវសកលកាន់តែច្រើនថែមទៀត៕
បកប្រែដោយ Thanh Cong