ក្នុងបំណងពង្រឹងទំនាក់ទំនងទ្វេភាគី លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យភាគីទាំងពីរជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ សហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលចុះហត្ថលេខារវាងប្រទេសទាំងពីរ ជម្រុញទំនាក់ទំនងវៀតណាម-អ៊ីតាលីឡើងកម្រិតថ្មីមួយ បន្តអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យការទូត ការពារជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយគណៈកម្មាធិការរដ្ឋសភា និងក្រុមមិត្តភាពសភាចែករំលែកបទពិសោធន៍ក្នុងសកម្មភាពសភា។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបជាមួយលោកស្រី Licia Ronzulli (រូបថត៖ vnanet.vn) |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោកប្រធានរដ្ឋសភា ស្នើឲ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការគណៈកម្មាធិការចម្រុះវៀតណាម-អ៊ីតាលីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចាប់យកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពលដូចជា បច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចបៃតង សេវាកម្មហិរញ្ញវត្ថុ និង logistics...
ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ វប្បធម៌ និងទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា.. លោកបានស្នើឲ្យអ៊ីតាលីអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ បង្កើនកម្មវិធីផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យពាក់ព័ន្ធ។
លោកស្រី Licia Ronzulli បានសង្កត់ធ្ងន់លើទំនាក់ទំនងប្រពៃណីវៀតណាម-អ៊ីតាលី និងបញ្ជាក់ថា វៀតណាមគឺជាគំរូនៃការអភិវឌ្ឍស្វាហាប់ និងជាដៃគូអាទិភាពសំខាន់សម្រាប់អ៊ីតាលីនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រីអនុប្រធានព្រឹទ្ធសភា បញ្ជាក់ពីការប្តេជ្ញាចិត្តជម្រុញការអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព និងគាំទ្រដំណើរការផ្តល់សច្ចាប័ន EVIPA ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដក “កាតលឿង” IUU ដោយចាត់ទុកថានេះជាជំហានដ៏សំខាន់ក្នុងការបង្កើតលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម...
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពបង្កើនជំនួប ការពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប និងវេទិកាអន្តរសភា ដើម្បីរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើពិភពលោក...
* នៅព្រឹកថ្ងៃទី១៤ ខែមេសា លោក Tran Thanh Man ប្រធានរដ្ឋសភា បានជួបជាមួយលោក Qu Dongyu អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបជាមួយលោក Qu Dongyu អគ្គនាយក FAO (រូបថត៖ vnanet.vn) |
ក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ FAO នៅក្នុងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ការអភិវឌ្ឍជនបទ និងធានាសន្តិសុខស្បៀងអាហារសកល ក្នុងស្ថានភាពពិភពលោកមានបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Qu Dongyu អគ្គនាយក FAO បានឯកភាពគ្នាថា វៀតណាម និង FAO នឹងបន្តបង្កើនកិច្ចសហការ ជម្រុញកម្មវិធី និងគម្រោងសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព នវានុវត្តន៍ និងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ តាមនោះរួមចំណែកដល់ការធានាសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។
*នៅព្រឹកថ្ងៃដដែលនោះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានជួបជាមួយលោក Maurizio Acerbo គណបក្សស្តារកុម្មុយនិស្តអ៉ីតាលី។
ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ លោក Tran Thanh Man ប្រធានរដ្ឋសភា ស្នើឲ្យបក្សទាំងពីរលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ជម្រុញឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ លើកកម្ពស់តួនាទីរបស់បក្សទាំងពីរក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ សិល្បៈ ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា ក៏បានជូនដំណឹងអំពីគម្រោងសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម ហើយស្នើឲ្យគណបក្សកុម្មុយនិស្តអ៊ីតាលីឡើងវិញ គាំទ្រគម្រោងនេះតាមរយៈការចែករំលែកឯកសារ វត្ថុបុរាណ បទពិសោធន៍ក្នុងការគ្រប់គ្រង និងបច្ចេកទេសអភិរក្ស។
ដោយវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក Maurizio Acerbo បានសម្តែងចំណាប់អារម្មណ៍ចំពោះគោលដៅ ទិសដៅអភិវឌ្ឍន៍ ក៏ដូចជាគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ និងខ្លួនទីពឹងខ្លួនរបស់វៀតណាម។ លោកក៏បង្ហាញពីបំណងប្រាថ្នាចង់បន្តចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី និងពង្រឹងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអ៊ីតាលីរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៤ ខែមេសា (តាមម៉ោងមូលដ្ឋាន) ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីប្រកាសបើកការិយាល័យអនុព័ន្ធការយោធាវៀតណាមនៅអ៊ីតាលី។ លោកឧត្តមសេនីយ៍ឯក Nguyen Van Hien សមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានធ្វើជាអធិបតីក្នុងពិធីនេះ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien ជាមួយកម្មាភិបាលនៃការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅអ៊ីតាលី និងប្រតិភូដែលចូលរួមពិធី |
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Hien បានសង្កត់ធ្ងន់ថា ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី នឹងតំណាងឱ្យក្រសួងការពារប្រទេសវៀតណាម និងស្ថិតក្នុងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី ដោយផ្ដល់យោបល់ និងធ្វើសកម្មភាពការទូតការពារជាតិ ដើម្បីលើកកំពស់ការយោគយល់គ្នាទៅវិញទៅមក ជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក៏ដូចជាភារកិច្ចការបរទេសផ្សេងទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី៕
បកប្រែដោយ Thuy Anh