leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទស្សនកិច្ចនៅតំបន់ថ្មី សៀងអាន ខេត្តហឺប៉ី (ប្រទេសចិន)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នៅរសៀលថ្ងៃទី ១៤ ខែមេសា ម៉ោងក្នុងស្រុក នៅហឺប៉ី លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនកិច្ចនៅតំបន់ថ្មី សៀងអាន ដើម្បីស្វែងយល់អំពីការរៀបចំ និងសិក្សាស្រាវជ្រាវអំពី​តំបន់ថ្មី សៀងអាន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទស្សនកិច្ចនៅតំបន់ថ្មី សៀងអាន ខេត្តហឺប៉ី (ប្រទេសចិន)

តំបន់ថ្មី សៀងអាន ខេត្តហឺប៉ី ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៧។ ប្រទេសចិនចាត់ទុកវាជាជម្រើសយុទ្ធសាស្ត្រដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលជាតំបន់ថ្មីមួយមានសារៈសំខាន់ថ្នាក់ជាតិ បន្ទាប់ពីតំបន់សេដ្ឋកិច្ចពិសេសស៊ិនជិននៅក្នុងខេត្តក្វាងទុង និងតំបន់ថ្មីពូដុង នៅសៀងហៃ។

តំបន់ថ្មីសៀងអានគ្របដណ្តប់លើផ្ទៃដីជិត ១៨០០ គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅខេត្តហឺប៉ី ក្នុងត្រីកោណ "ប៉េកាំង - ធានជីន - ហឺប៉ី" នៅភាគឦសានប្រទេសចិន ចម្ងាយប្រហែល ១១០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីប៉េកាំង។ ការបង្កើតតំបន់ថ្មីសៀងហៃ មានគោលបំណងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សម្រាប់ត្រីកោណសេដ្ឋកិច្ចប៉េកាំង-ធានជីន-ហឺប៉ី ដែលជាតំបន់គំរូសម្រាប់ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត។

គិតត្រឹមខែមីនា ឆ្នាំ២០២៦ តំបន់វិទ្យាសាស្ត្របច្ចេកវិទ្យាចុងក្វាន់គុននៅសៀងហៃ បានទាក់ទាញសហគ្រាសបច្ចេកវិទ្យាខ្ពស់ជាង ២៦០ ដោយផ្តោតលើបញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា និងសេដ្ឋកិច្ចលំហរកម្រិតទាប៕

បកប្រែដោយ Duy Hoan