ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន
កប.អនឡាញ - ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយបង្កើតឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់ប្រទេសទាំងពីរក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងអន្តរជាតិមានការប្រែលប្រួល។
នេះគឺជាការវាយតម្លៃរបស់លោកសាស្ត្រាចារ្យ Cui Shoujun នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យប្រជាជនប្រទេសចិនក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងប៉េកាំង។
យោងតាមលោកសាស្ត្រាចារ្យ Cui Shoujun ដំណើរទស្សនកិច្ចនេះបង្ហាញយ៉ាងច្បាស់អំពីតួនាទីតម្រង់ទិសនៃការទូតកម្រិតខ្ពស់ក្នុងទំនាក់ទំនងទ្វេភាគី។ ការជ្រើសរើសប្រទេសចិនជាគោលដៅលើកដំបូងបន្ទាប់ពីចូលកាន់តំណែងថ្មីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
    |
 |
|
លោកសាស្ត្រាចារ្យ Cui Shoujun ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន (រូបថត៖ vnanet.vn) |
ក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍដ៏ស្មុគស្មាញ ដំណើរទស្សនកិច្ច និងកិច្ចពិភាក្សាជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងរួមចំណែកដល់ការបង្កើនការពិភាក្សាលើបញ្ហាក្នុងតំបន់និងពិភពលោក តាមរយៈនោះរួមចំណែកដល់ស្ថិរភាព និងការគ្រប់គ្រងសន្តិសុខអន្តរជាតិ។ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មទំនើប ប្រទេសទាំងពីរមានឱកាសជាច្រើនដើម្បីជម្រុញឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម តាមនោះ បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើននិងការងារ។
ស្តីអំពីចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ លោកសាស្ត្រាចារ្យ Cui Shoujun បានគូសបញ្ជាក់លើលក្ខណៈជាក់ស្តែង និងនិន្នាការលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការ។ ប្រទេសទាំងពីរអាចបង្កើនការតភ្ជាប់យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ តាមរយៈនោះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ ជាមួយនឹងគុណសម្បត្តិរបស់ប្រទេសចិនក្នុងវិស័យជាច្រើនដូចជា ថាមពលថ្មី ថាមពលពន្លឺព្រះអាទិត្យ ការផ្ទុកថាមពល និងការផលិតថាមពលអគ្គិសនី រួមជាមួយនឹងតម្រូវការរបស់វៀតណាមក្នុងការជម្រុញឧស្សាហូបនីយកម្ម កិច្ចសហប្រតិបត្តិការថាមពលត្រូវបានចាត់ទុកថា ជាវិស័យសំខាន់មួយដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការ អ្នកជំនាញរូបនេះជឿជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ ជាពិសេសនៅក្នុងវិស័យថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិតនិងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ ការជម្រុញការតភ្ជាប់ផ្លូវដែក ការតម្លើងកម្រិតច្រកទ្វារព្រំដែន និងការបង្កើនការផ្លាស់ប្តូរឆ្លងដែន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
លោកសាស្ត្រាចារ្យ Cui Shoujun ចាត់ទុកថា ជាមួយនឹងទំនាក់ទំនងដែលមានស្រាប់ និងការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ នាពេលខាងមុខ កិច្ចសហប្រតិបត្តិការវៀតណាម-ចិន នឹងបន្តអភិវឌ្ឍឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព និងស៊ីជម្រៅ។
ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ត្រូវបានគេរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ចិននៅដំណាក់កាលខាងមុខ។ ដោយផ្អែកលើទំនុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការកាន់តែជាក់ស្ដែង និងមានគុណភាពល្អ ប្រទេសទាំងពីរមានឱកាសពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច បច្ចេកវិទ្យា ថាមពល និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងបរិបទដែលតំបន់ និងពិភពលោកដែលមានការវិវឌ្ឍន៍ជាច្រើន ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមិនត្រឹមតែរួមចំណែកដល់ការជម្រុញការអភិវឌ្ឍរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីវិជ្ជមានក្នុងការរក្សាស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ៕
បកប្រែដោយ Thuy Anh