វៀតណាមពង្រឹងការទូតសភានៅ IPU-152
កប.អនឡាញ - ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ នឹងអញ្ជើញចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU-152) និងចូលរួមសកម្មភាពទ្វេភាគីជាច្រើននៅប្រទេសទួរគី។
ទាក់ទងនឹងសារៈសំខាន់នៃការចូលរួមរបស់លោកប្រធានរដ្ឋសភាវៀតណាមនៅ IPU-152 ក្នុងប្រទេសទួរគី លោកស្រី Dang Thi Thu Ha ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសទួរគី បានឲ្យដឹងថា ព្រឹត្តិការណ៍នេះជាសកម្មភាពការទូតសភាកម្រិតខ្ពស់ រួមទាំងសកម្មភាពការបរទេសទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ដោយមានសារៈសំខាន់ណាស់។
    |
 |
|
លោក Tran Thanh Man និងលោកជំទាវ ចាកចេញពីទីក្រុងហាណូយទៅចូលរួមមហាសន្និបាតលើកទី ១៥២ នៃសហភាពអន្តរសភា (IPU-152) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី (រូបថត៖ vnanet.vn) |
នេះគឺជាការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺ៖ ឯករាជ្យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងការធ្វើពិពិធកម្មនៃទំនាក់ទំនងការបរទេស ហើយអភិវឌ្ឍគោលនយោបាយការបរទេសក្នុងយុគសម័យថ្មី ដែលស្របទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងតួនាទីរបស់ប្រទេស។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូត IPU-152 គឺជាសន្និសីទសភាធំបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២៦។ ចាប់តាំងពីការចូលជាសមាជិក IPU (ក្នុងឆ្នាំ ១៩៧៩) រដ្ឋសភាវៀតណាមតែងតែជាសមាជិកសកម្មក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនៃសហភាពអន្តរសភា។ លោក Tran Thanh Man ប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សារួមក្រោមប្រធានបទ "រក្សាក្តីសង្ឃឹម ធានាសន្តិភាព និងការពារយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ" ដោយបង្ហាញពីគោលជំហររបស់វៀតណាមចំពោះស្ថានភាពសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចសង្គម ក៏ដូចជាបញ្ហាប្រឈមរបស់អន្តរជាតិ និងតំបន់៕
បកប្រែដោយ Thuy Anh