មានប្រសាសន៍នៅក្នុងពិធី ថ្នាក់ដឹកនាំនៃគណៈបញ្ជាការទីក្រុងហូជីមិញ និងស្នងការនយោបាយនៃកងទ័ពការពារព្រំដែនបានជូនពរដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសាររបស់ពួកគេឆ្នាំថ្មីមានសុខភាពល្អ ជោគជ័យ និងសមិទ្ធផលថ្មីៗជាច្រើន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរបានលើកសរសើរសិក្ខាកាមទាំងឡាយនៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងឲ្យសម្រេចបានលទ្ធផលខ្ពស់ក្នុងការសិក្សា និងហាត់ពត់លត់ដំ ព្រមទាំងសង្ឃឹមថា សិក្ខាកាមទាំងឡាយនឹងលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ និងបទប្បញ្ញត្តិរបស់សាលា និងអង្គភាពដោយខិតខំក្លាយជាមន្ត្រីឆ្នើម ចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាត បន្តរក្សា និងលើកកម្ពស់ទំនាក់ទំនងសាមគ្គី និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Van Cu មេបញ្ជាការរងនៃគណៈបញ្ជាការទីក្រុងហូជីមិញ ផ្តល់អំណោយដើម្បីអបអរសាទរដល់សិក្ខាកាមកម្ពុជា

តំណាងអនុមហាវិទ្យាល័យការពារព្រំដែនបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្ស គណៈបញ្ជាការទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំនៃនាយកដ្ឋាននយោបាយនៃកងទ័ពការពារព្រំដែនដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខ និងលើកទឹកចិត្តសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា ព្រមទាំងសង្ឃឹមថា នឹងបន្តសហប្រតិបត្តិការលើទិដ្ឋភាពផ្សេងៗនៃការងារនាពេលខាងមុខ រួមចំណែកបំពេញភារកិច្ចរបស់សាលាប្រកបដោយជោគជ័យ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Xuan Toan នាយករងនៃអនុមហាវិទ្យាល័យការពារព្រំដែន ផ្តល់ផ្កា និងអំណោយដើម្បីអបអរសាទរដល់សិក្ខាកាមកម្ពុជា

តំណាងសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់អំណោយ និងជូនពរឆ្នាំថ្មី ព្រមទាំងសន្យាថានឹងខិតខំប្រឹងប្រែងសិក្សា  រួមចំណែកដល់ការថែរក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរនិយាយរួម និងរវាងកងទ័ព និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក៕

បកប្រែដោយ Huyen Trang