ចុះត្រួតពិនិត្យទីតាំងបោះឆ្នោតនៅភូមិ Phuc  Long អង្គភាពបោះឆ្នោតលេខ ៧ ឃុំ Hung Nguyen ខេត្ត Nghe An លោក Tran Thanh Man ប្រធានរដ្ឋសភា បានកត់ស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំការបោះឆ្នោតរបស់ខេត្ត Nghe An ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ម៉ឺងម៉ាត់ ទាន់ពេលវេលា និងស្របតាមច្បាប់។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា មានប្រសាសន៍នៅក្នុងជំនួបធ្វើការ

លោក Tran Thanh Man ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖  “ចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ម្ចាស់ឆ្នោត។  មូលដ្ឋានមានប្រជាជនកាន់សាសនាកាតូលិកច្រើន ដូច្នេះហើយ ការរៀបចំត្រូវសមស្របដើម្បីធានាថា  គ្រិស្តសាសនិកចូលរួមបោះឆ្នោតស្របតាមស្ថានភាពជាក់ស្តែង។ ចាំបាច់ត្រូវជំរុញខ្លាំងការងារឃោសនា និងចលនាក្នុងប្រជាជនទាំងមូល ទាំងមុន ក្នុងអំឡុង និងក្រោយការបោះឆ្នោត”។

ទាក់ទងនឹងការងារបោះឆ្នោត លោក Tran Thanh Man ប្រធានរដ្ឋសភាបានស្នើឲ្យខេត្តផ្តោតលើការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយធានាថាអ្នកបោះឆ្នោតទទួលបានព័ត៌មានយ៉ាងពេញលេញ និងច្បាស់លាស់ ដើម្បីឱ្យខេត្ត Nghe An ក្លាយជាគំរូមួយនៃការងារបោះឆ្នោត៕

បកប្រែដោយ Thanh Cong