ការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុងហាណូយគឺស្របតាមកាលវិភាគនិងបទបញ្ញត្តិរបស់ច្បាប់
នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា ប្រធានគណៈប្រតិភូឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហាណូយលើការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦- ២០៣១។
ទីក្រុងហាណូយគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានចំនួនសមាជិកសភាត្រូវបានជ្រើសតាំងច្រើនជាង ពោលគឺ សមាជិកសភាចំនួន ៣២ រូប និងសមាជិកក្រុមប្រឹក្សាប្រជាជនចំនួន ១២៥ រូប។
    |
 |
|
នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក Nguyen Khac Dinh ទៅទស្សនាការិយាល័យបោះឆ្នោតមួយចំនួននៅទីក្រុងហាណូយ ដើម្បីត្រួតពិនិត្យការរៀបចំសម្រាប់ការបោះឆ្នោត (រូបថត៖ Vietnam+) |
បន្ទាប់ពីការពិគ្រោះយោបល់ចំនួន ៣ ជុំ ទីក្រុងហាណូយបានជ្រើសរើស និងចងក្រងបញ្ជីឈ្មោះផ្លូវការរបស់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោត។ ចំនួនអ្នកបោះឆ្នោតសរុបនៅក្នុងទីក្រុងមានចំនួនជាង ៦ លាននាក់។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានចងក្រង និងបង្ហោះទាន់ពេលវេលា ដោយភ្ជាប់ទៅនឹងការស្វែងរកមូលដ្ឋានទិន្នន័យប្រជាជនជាតិ និងកម្មវិធី VNeID ដើម្បីធានាបាននូវភាពត្រឹមត្រូវ។
នៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Khac Dinh បានវាយតម្លៃថា រហូតមកដល់បច្ចុប្បន្ន ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតរបស់ទីក្រុងហាណូយត្រូវបានអនុវត្តយ៉ាងគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធនិងសមកាលកម្ម ដែលធានាបាននូវវឌ្ឍនភាព និងបទប្បញ្ញត្តិច្បាប់៕
តាម vovworld.vn