នៅក្នុងជំនួប លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានផ្តោតលើខ្លឹមសារសំខាន់ៗចំនួនបីរួមមាន៖ លទ្ធផលនៃមហាសន្និបាតលើកទី១៤ ទំនាក់ទំនងវៀតណាម-រុស្ស៊ី និងភារកិច្ចដែលបានកំណត់។

leftcenterrightdel
លោក Le Hoai Trung បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស រដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ vnanet.vn)

ក្នុងនោះ លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-រុស្ស៊ី បានអភិវឌ្ឍយ៉ាងស្វាហាប់ ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន និងពង្រឹងទំនុកចិត្តលើសក្តានុពល និងអនាគតនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានពិភាក្សាអំពីការរំពឹងទុកជាក់លាក់ជាច្រើន ផ្លាស់ប្តូរលើទិសដៅ និងបង្ហាញពីការប្តេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-រុស្ស៊ីបន្ថែមទៀត។

ក្នុងជំនួបជាមួយតំណាងនិស្សិត និងយុវជន លោក Le Hoai Trung រដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីឆ្នាំនេះតទៅ សកម្មភាពផ្លាស់ប្តូរនិស្សិតទាក់ទងនឹងការសិក្សានៅប្រទេសរុស្ស៊ី មានការកើនឡើងយ៉ាងខ្លាំងដើម្បីកសាងកម្លាំងកម្មាភិបាលប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម៕

បកប្រែដោយ Huyen Trang