នាថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងដាណាង បានប្រព្រឹត្តទៅ​កម្មវីធី​ធ្វើ​ការ​​រវាងទីក្រុងដាណាង និងដៃគូមកពីទីក្រុងឌូបៃ (អារ៉ាប់រួម - UAE) និងវិនិយោគិនអន្តរជាតិ។

leftcenterrightdel
ប្រតិភូបានថតរូបអនុស្សាវរីយ៍នៅក្នុងកម្មវិធីធ្វើការរ​វាងទីក្រុងដាណាង និងដៃគូឌូបៃ និងវិនិយោគិនអន្តរជាតិ។ រូបថត៖ Khoa Chuong/TTXVN

កម្មវិធីនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ ការធ្វើពាណិជ្ជកម្មផលិតផល ការអភិវឌ្ឍទ្រព្យសកម្មឌីជីថល និងពង្រីកទីផ្សារអន្តរជាតិសម្រាប់សហគ្រាសដាណាង និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម តាមរយៈការតភ្ជាប់ដោយផ្ទាល់ជាមួយដៃគូឌូបៃ និងវិនិយោគិនអន្តរជាតិ។

នៅក្នុងកម្មវិធី លោក Le Son Phong អនុប្រធានមន្ទីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងដាណាង បានថ្លែងថា ទីក្រុងដាណាងតែងតែចង់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងនវានុវត្តន៍នៅមជ្ឈិមបូព៌ា។ ជាពិសេស ការបង្កើត និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូនៅទីក្រុងឌូបៃត្រូវបានកំណត់ថាជាទិសដៅយុទ្ធសាស្ត្រ និងរយៈពេលវែង។ ទីក្រុងនេះបានបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា blockchain បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបញ្ញាសិប្បនិម្មិត ដោយមានគោលបំណងដាក់ទីក្រុងដាណាំងជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការច្នៃប្រឌិត ទាក់ទាញការវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕

បកប្រែដោយ Duy Hoan