នាថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជួបជាមួយឯកឧត្តម Henry Gordon-Lennox ឌុចនៃតំបន់ដែនដី Richmond និង Gordon  (ចក្រភពអង់គ្លេស) និងភរិយា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបជាមួយ ឯកឧត្តម Henry Gordon-Lennox ឌុចនៃតំបន់ដែនដី Richmond និង Gordon  (ចក្រភពអង់គ្លេស) និងភរិយា

ក្នុងអំឡុងពេលនៃជំនួប លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជា ពាណិជ្ជកម្ម និងវិនិយោគ ហិរញ្ញវត្ថុ ការអប់រំ និងបណ្តុះបណ្តាល នវានុវត្តន៍ ថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងខ្លាំង ដោយទំហំពាណិជ្ជកម្មទ្វេភាគីបច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់បំផុត ដែលអាចឈានដល់គោលដៅ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ ចក្រភពអង់គ្លេសគឺជាទីផ្សារនាំចេញធំជាងគេទីបីរបស់វៀតណាមនៅអឺរ៉ុប ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់ចក្រភពអង់គ្លេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ឯកឧត្តម Henry Gordon-Lennox ឌុចនៃតំបន់ដែនដី Richmond និង Gordon  បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីបានរីកចម្រើនជាវិជ្ជមាននៅក្នុងវិស័យជាច្រើន ហើយបានចង់ឲ្យបន្តលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងកីឡាជាមួយវៀតណាម។

ភាគីទាំងពីរបានឯកភាពគ្នាលើសក្តានុពលដ៏ធំធេងសម្រាប់ការតភ្ជាប់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌ អប់រំ កីឡា និងសប្បុរសធម៌។

បកប្រែដោយ Duy Hoan