លោក Le Hoai Trung បានជម្រាបជូនអំពីខ្លឹមសារសំខាន់ៗនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ​លោកឲ្យដឹងថា មហាសន្និបាតលើកទី ១៤ របស់បក្ស ទទួលបានជោគជ័យ។ 

លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី និងទំនាក់ទំនងជាមួយគណបក្សរុស្ស៊ីរួបរួម និងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ព្រមទាំងលើកសំណើមួយចំនួននូវកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សទាំងពីរក្នុងរយៈពេលខាងមុខ។

leftcenterrightdel
លោក Le Hoai Trung ជួបជាមួយលោក Dmitry Medvedev ប្រធានគណបក្សរុស្ស៊ីរួបរួម

លោក Dmitry Medvedev ប្រធានគណបក្សរុស្ស៊ីរួបរួម   និងលោក Gennady Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការផ្លាស់ថ្មីក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ប្រធានគណបក្សទាំងពីរបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងបន្តសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី។

លោក Medvedev បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Medvedev​បញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយវៀតណាមក្នុងវិស័យជាច្រើន រួមទាំងថាមពលនុយក្លេអ៊ែរ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងអប់រំៗល។

លោក Medvedev បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអន្តរគណបក្ស អនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងបក្សទាំងពីរ និងឆ្ពោះទៅរកការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សរុស្ស៊ីរួបរួមសម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០២៨ ដែលរួមមានការបណ្តុះបណ្តាលកម្មាភិបាល និងជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននយោបាយទាំងពីរនៃបក្សទាំងពីរ។ រៀបចំកិច្ចប្រជុំស្តីពីយន្តការសហប្រតិបត្តិការរវាងបក្សទាំងពីរនៅចុងឆ្នាំ ២០២៦-២០២៧ និងជំរុញកិច្ចសហប្រតិបត្តិការរវាងចលនាយុវជននៃបក្សទាំងពីរ និងរៀបចំប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងអប់រំឆ្នាំ ២០២៦ ៗល។

leftcenterrightdel
លោក Le Hoai Trung​ និងលោក Gennady Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី

លោក Gennady Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងតាមរយៈបណ្តាញគណបក្ស ជាពិសេសការផ្លាស់ប្តូរទ្រឹស្តី និងគាំទ្រកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញសភា និងរវាងមូលដ្ឋាននានាដែលគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីមានតំណាងចូលរួមអាជ្ញាធរ និងអង្គការសង្គមនៃបក្សទាំងពីរ។

បកប្រែដោយ Pham Diep