leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍​ក្នុង​ពីធី

មានប្រសាសន៍ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស បានកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើង គ្រោះមហន្តរាយធម្មជាតិមានភាពស្មុគស្មាញ។ ដូច្នេះ ការដាំដើមឈើត្រូវតែបន្ត ដែល​មាន​ទ្រង់ទ្រាយធំជាង និងចំនួនកាន់តែច្រើនជាង។ ការដាំដើមឈើត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការថែទាំដើមឈើ និងការការពារព្រៃឈើ។ មូលដ្ឋាននីមួយៗត្រូវជ្រើសរើសដើមឈើត្រឹមត្រូវ ដាំនៅកន្លែងត្រឹមត្រូវ គ្រប់គ្រងយ៉ាងតឹងរ៉ឹង និងប្រកបដោយចីរភាព។ ហើយត្រូវតែបណ្តុះសេចក្តីស្រឡាញ់ចំពោះធម្មជាតិក្នុងមនុស្សម្នាក់ៗ ជាពិសេសយុវជនជំនាន់ក្រោយ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ទស្សនៈរបស់បក្ស និងរដ្ឋ គឺអភិវឌ្ឍសេដ្ឋកិច្ចតែមិនប៉ះពាល់បរិស្ថាន អភិវឌ្ឍសេដ្ឋកិច្ចត្រូវតែភ្ជាប់ទៅនឹងការការពារបរិស្ថាន ហើយកសាងទីក្រុងទំនើបៗត្រូវតែរក្សាបាននូវបរិស្ថានបៃតងសម្រាប់ប្រជាជន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមពិធីបំផុសចលនា «បុណ្យចូលឆ្នាំថ្មី​ដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជានិច្ច»

លោកអគ្គលេខាបក្សសង្ឃឹមថា បក្ខជន និងប្រជាពលរដ្ឋគ្រប់រូបនៃទីក្រុងហាណូយ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវចាត់ទុកការដាំដើមឈើជាសកម្មភាពជាក់ស្តែងមួយក្នុងការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញ និងជាការបង្ហាញពីការទទួលខុសត្រូវចំពោះសហគមន៍ និងមនុស្សជំនាន់ក្រោយ ដោយបញ្ជាក់ថា ការដាំដើមឈើនៅថ្ងៃនេះ គឺជាការសាបព្រោះគ្រាប់ពូជនៃសុភមង្គលសម្រាប់អនាគត ដែលរួមចំណែកដល់ការសម្រេចបាននូវការសន្យារបស់វៀតណាមចំពោះសហគមន៍អន្តរជាតិលើការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Duy Hoan