    |
 |
|
លោកអនុរដ្ឋមន្ត្រី Le Anh Tuan និងលោកស្រី Anna Joubin-Bret លេខាធិការនៃគណៈកម្មការអង្គការរដ្ឋសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងការបរទេសវៀតណាម និង UNCITRAL ក្នុងដំណាក់កាល ២០២៥-២០៣១ នាខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ VNA |
អត្ថបទដែលមានចំណងជើងថា “ការធ្វើបរិវត្តកម្មឌីជីថល - ភាពលេចធ្លោ សម្រាប់សមិទ្ធផលការទូត” របស់លោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានសរសេរអំពីភាពលេចធ្លោ ក្នុងធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងការបរទេស ដែលរួមចំណែកដល់ការកសាងវិស័យការទូតវៀតណាមប្រកបដោយវិជ្ជាជីវៈ ទំនើប សុវត្ថិភាព និងមានប្រសិទ្ធភា ពក្នុងយុគសម័យឌីជីថល៖
ឆ្នាំ២០២៥ គឺជារយៈពេលដ៏សំខាន់មួយ ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅរបស់ប្រទេសជាតិ។ ក្នុងស្ថានភាពសកល និងតំបន់ ដែលមានការវិវត្តយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានទេ ទន្ទឹមនឹងនេះមានការប្រឈមមុខនឹងបញ្ហាសន្តិសុខប្រពៃណី និងបញ្ហាមិនមែនប្រពៃណី កិច្ចការបរទេសរបស់វៀតណាមសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។
លទ្ធផលទាំងនេះ បានរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ដោយឆ្លៀតយកអត្ថប្រយោជន៍ពីធនធានខាងក្រៅប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍជាតិ និងលើកកម្ពស់កិត្យានុភាព និងជំហររបស់វៀតណាមនៅលើឆាកអន្តរជាតិ។
នៅក្នុងរូបភាពរួមនៃសមិទ្ធផលកិច្ចការបរទេសនេះ ការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងការបរទេស បានបន្សល់ទុកនូវភាពលេចធ្លោ និងច្បាស់លាស់មួយចំនួន។
ការធ្វើបរិវត្តកម្មឌីជីថល មិនមែនគ្រាន់តែជាឧបករណ៍ ដែលជួយគាំទ្រសកម្មភាពវិជ្ជាជីវៈនោះទេ ប៉ុន្តែកំពុងក្លាយជាវិធីសាស្រ្តថ្មីនៃការរៀបចំ និងដំណើរការក្នុងវិស័យការទូត ដែលរួមចំណែកដល់ការបង្កើនគុណភាពនៃផែនការយុទ្ធសាស្ត្រ បង្កើនប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង និងសមត្ថភាពក្នុងការរៀបចំ និងបំពេញភារកិច្ចការទូត ក្នុងស្ថានភាពថ្មី។
តម្រូវការចាំបាច់ និងការសម្រេចចិត្តទាន់ពេលវេលា
ការធ្វើបរិវត្តកម្មឌីជីថលបានក្លាយជានិន្នាការជៀសមិនរួច លើគ្រប់វិស័យនៃជីវិតសង្គម ដែលជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការលើកកម្ពស់ការច្នៃប្រឌិតនូវគំរូកំណើន ការបង្កើនផលិតភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងជាតិ។
ជាពិសេស ចាប់តាំងពីដើមឆ្នាំ២០២៥ បន្ទាប់ពីការិយាល័យនយោបាយ បានចេញសេចក្តីសម្រេចលេខ ៥៧-NQ/TW ស្តីពី បង្កើតរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ ការធ្វើបរិវត្តកម្មឌីជីថលត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត ដោយតម្រូវឱ្យមានការអនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមៗ គ្នា និងជាក់ស្តែង។
ដើម្បីអនុវត្តគោលនយោបាយជាបន្ទាន់ និងតម្រូវការចាំបាច់ ស្តីពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងការងាររបស់ក្រសួង រដ្ឋមន្ត្រីបានបង្ហាញការយកចិត្តទុកដាក់ជាពិសេស និងបានចេញការណែនាំយ៉ាងល្អិតល្អន់ជាច្រើន ដើម្បីណែនាំ និងកំណត់គោលដៅសម្រាប់អង្គភាពនានារបស់ក្រសួង។
នេះក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបង្កើតការផ្លាស់ប្តូរវិជ្ជមាន និងថ្មីៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងការបរទេស នាពេលថ្មីៗ មកនេះ។
អាចបញ្ជាក់បានថា ឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំនៃការបង្តើតព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យការទូត ជាមួយនឹងលទ្ធផលជាក់ស្តែងជាច្រើន។
ជាលើកដំបូងបង្អស់ កំណែទម្រង់រដ្ឋបាល ដែលភ្ជាប់ទៅការធ្វើបរិវត្តកម្មឌីជីថល បន្តសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ។ នៅឆ្នាំ ២០២៥ នីតិវិធីរដ្ឋបាល ១០០% ក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស នឹងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មាននីតិវិធីរដ្ឋបាលថ្នាក់ក្រសួង និងភ្ជាប់ទៅច្រកទ្វារអេឡិចត្រូនិកសេវាសាធារណៈ។
ការធ្វើឌីជីថលូបនីយកម្មនៃដំណើរការនៃការទទួល ដំណើរការ និងការផ្តល់លទ្ធផល បានរួមចំណែកដល់ការកែលម្អគុណភាពបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បង្កើនតម្លាភាព កាត់បន្ថយពេលវេលា និងការចំណាយ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋក្នុងវិស័យការទូត។
លើសពីនេះ ក្រសួងការបរទេស បានដាក់ឱ្យដំណើរការ និងកំពុងធ្វើឱ្យវេទិកាឌីជីថលមានភាពល្អឥតខ្ចោះបន្តិចម្តងៗ ដើម្បីបម្រើការណែនាំផ្ទៃក្នុង ការគ្រប់គ្រង និងរដ្ឋបាល ដូចជា គេហទំព័រព័ត៌មានអេឡិចត្រូនិក ប្រព័ន្ធគ្រប់គ្រងឯកសារ និងរដ្ឋបាល និងវេទិកាសមាហរណកម្ម និងចែករំលែកទិន្នន័យរបស់ក្រសួង។
ប្រព័ន្ធទាំងនេះរួមចំណែកដល់ការធ្វើឌីជីថលូបនីយកម្មលើគ្រប់ជ្រុងជ្រោយ ដំណើរការដោះស្រាយការងារ បង្កើនការតភ្ជាប់ និងអន្តរប្រតិបត្តិការរវាងអង្គភាពក្នុងស្រុក និងការិយាល័យតំណាងវៀតណាមនៅឯបរទេស និងគាំទ្រដល់ការងារប្រឹក្សាយោបល់ ការដោះស្រាយស្ថានភាព និងការរៀបចំសកម្មភាពការបរទេសប្រកបដោយប្រសិទ្ធភាពក្នុងបរិបទថ្មី។
ការកសារ ការអភិវឌ្ឍ ការកែលម្អ និងការដំណើរការបន្តិចម្តងៗ នៃកម្មវិធី និងមូលដ្ឋានទិន្នន័យឯកទេស នៅតែបន្តលើកកម្ពស់តាមបែបផ្តោតអារម្មណ៍ និងឯកភាព ដោយបម្រើដោយផ្ទាល់ដល់ការគ្រប់គ្រងរដ្ឋលើកិច្ចការបរទេស ការងារវិជ្ជាជីវៈឯកទេស និងកំណែទម្រង់រដ្ឋបាល។
រួមជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ការងារធានាបំភ័ន្តអក្ខរៈសុវត្ថិភាព សន្តិសុខព័ត៌មាន នៅតែបន្តអនុវត្តយ៉ាងម៉ត់ចត់ និងព្រមៗគ្នា ដោយធានានូវការសម្ងាត់ ភាពពេញលេញ និងភាពរលូននៃព័ត៌មាន និងទិន្នន័យ ដែលបម្រើសកម្មភាពកិច្ចការបរទេស។
ការធ្វើបរិវត្តកម្មឌីជីថលក៏រួមចំណែកដល់លើកកម្ពស់ប្រសិទ្ធភាពនៃការងារព័ត៌មានការបរទេស ដោយជួយបញ្ជូនសារអំពីកិច្ចការបរទេសរបស់បក្ស និងរដ្ឋបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ដោយផ្សព្វផ្សាយរូបភាពនៃការទូតរបស់វៀតណាមថា មានភាពសកម្ម ទំនើប និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។
ការទូតនាំមុខ និងបង្កើត នវានុវត្តន៍ សម្រាប់បរិវត្តកម្មឌីជីថលជាតិ
លើសពីនេះ ក្រសួងការបរទេសបានលើកកម្ពស់តួនាទីរបស់ខ្លួនយ៉ាងសកម្មជាអ្នកនាំមុខ និងនវានុវត្តន៍ ជំរុញការធ្វើបរិវត្តកម្មឌីជីថលជាតិ តាមរយៈសកម្មភាពការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
នៅឆ្នាំ ២០២៥ បញ្ហាទាក់ទងនឹងការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល ទិន្នន័យ បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត នឹងត្រូវបានរួមបញ្ចូលកាន់តែខ្លាំងឡើងទៅ ក្នុងសកម្មភាពការទូតទ្វេភាគី និងពហុភាគី ដោយហេតុនេះ ពង្រីកកិច្ចសហប្រតិបត្តិការ និងទាញយកអត្ថប្រយោជន៍ពីធនធាន បទពិសោធន៍ និងចំណេះដឹងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើដល់ការអភិវឌ្ឍជាតិ។ ក្រៅពីនោះ ក្រសួងការបរទេស បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ននានា ដើម្បីលើកកម្ពស់ការសន្ទនានូវគោលនយោបាយ និងផ្លាស់ប្តូរបទពិសោធន៍លើការកសាងស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការគ្រប់គ្រងទិន្នន័យ និងសន្តិសុខព័ត៌មាន។
តាមរយៈបណ្តាញការិយាល័យតំណាងវៀតណាមនៅឯបរទេស ការងារស្រាវជ្រាវ ការព្យាករណ៍ មានទំនាក់ទំនងជាមួយដៃគូ ការទាក់ទាញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ និងការគាំទ្រដល់ការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការអន្តរជាតិស្តីពីការធ្វើបរិវត្តកម្មឌីជីថល នឹងបន្តត្រូវបានលើកកម្ពស់។
ហេតុដូច្នេះ បានរួមចំណែកដល់ការបង្កើនសមត្ថភាពខាងក្នុងនៃសេដ្ឋកិច្ច ខណៈពេលដែលបញ្ជាក់ពីតួនាទី ជំហរ និងកិត្យានុភាពរបស់វៀតណាមនៅក្នុងវិស័យ ដែលកំពុងរីកចម្រើន និងពេញលេញនូវសក្តានុពល ក្នុងយុគសម័យឌីជីថល។
ការសម្រេចចិត្តជាមូលដ្ឋាន ការបង្រួមគណៈកម្មាធិការដឹកនាំស្តីពីកំណែទម្រង់រដ្ឋបាល ការធ្វើបរិវត្តកម្មឌីជីថល និងគម្រោង ០៦ ក្លាយទៅជាគណៈកម្មាធិការដឹកនាំតែមួយ បានរួមចំណែកដល់ការបង្រួមម៉ាស៊ីន បង្កើនភាពស៊ីសង្វាក់គ្នា និងឯកភាពគ្នាក្នុងការដឹកនាំ សម្របសម្រួល និងការអនុវត្តភារកិច្ចទាក់ទងនឹងអភិបាលកិច្ចឌីជីថល និងបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម។
ជាពិសេស នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រសួងការបរទេសបានចេញសេចក្តីសម្រេចលេខ ៤៨១៨/QD-BNG ស្តីពីការប្រកាសឱ្យដំណើរការក្របខ័ណ្ឌស្ថាបត្យកម្មឌីជីថលរបស់ក្រសួងការបរទេស។ នេះគឺជាគ្រឹះសម្រាប់តម្រង់ទិសរួម និងឯកភាពរួមសម្រាប់ការអភិវឌ្ឍ ការគ្រប់គ្រង ការតភ្ជាប់ និងដំណើរការប្រព័ន្ធព័ត៌មាន មូលដ្ឋានទិន្នន័យ និងវេទិកាឌីជីថល នៅវិស័យទាំងមូល ដោយធានាបាននូវការអនុលោមតាមក្របខ័ណ្ឌស្ថាបត្យកម្មរដ្ឋាភិបាលឌីជីថលវៀតណាម ខណៈពេលដែលបំពេញតាមតម្រូវការជាក់លាក់នៃកិច្ចការបរទេស។
ឈានចូលក្នុង ២០២៦ ក្រសួងការបរទេស ប្តេជ្ញាបន្តលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលកាន់តែស៊ីជម្រៅ និងជាក់ស្តែង ដោយយកទិន្នន័យជាស្នូល ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការធានាបំភ័ន្តអក្ខរៈ សុវត្ថិភាពព័ត៌មាន និងការសម្ងាត់ ស្របតាមការណែនាំរបស់រដ្ឋមន្ត្រី។
ដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ ឯកភាពលើការដឹកនេះពីថ្នាក់ដឹកនាំក្រសួង និងកិច្ចខិតខំប្រឹងប្រែងរួមរបស់វិស័យការទូតទាំងមូល ការធ្វើបរិវត្តកម្មឌីជីថលនឹងបន្តជាវិធីសាស្រ្តធ្វើការដ័លេចធ្លោ ដោយរួមចំណែកដល់ការកសាងការទូតវៀតណាមប្រកបដោយវិជ្ជាជីវៈ ទំនើប មានសុវត្ថិភាព និងមានប្រសិទ្ធភាពនៅក្នុងយុគសម័យឌីជីថល៕
បកប្រែដោយ Duy Hoan