ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស នៅថ្ងៃទី១៩-២០ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោក Nguyen Duy Ngoc លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយក្រុមហ៊ុន Rosen Partners  សាកលវិទ្យាល័យរដ្ឋអារីហ្សូណា (ASU) ក្រុមហ៊ុន Meta  និងសមាគមឧស្សាហកម្មស៊ីមីកុងដុកទ័រ (SIA)។

leftcenterrightdel
លោក Nguyen Duy Ngoc លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ និងលោក Daniel Rosen នាយកប្រតិបត្តិក្រុមហ៊ុន Rosen Partners  (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយលោក Daniel Rosen នាយកប្រតិបត្តិក្រុមហ៊ុន Rosen Partners  លោក Nguyen Duy Ngoc បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយស្វាគមន៍ក្រុមហ៊ុនអាមេរិក ជាពិសេសនៅក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង បច្ចេកវិទ្យាយុទ្ធសាស្ត្រ ទូរគមនាគមន៍ ថាមពល សេវាថែទាំសុខភាព ការអប់រំ និងទេសចរណ៍ដែលមានគុណភាពខ្ពស់ ចូល​មក​វិនិយោគ និងធ្វើអាជីវកម្មនៅទីក្រុងហាណូយ។

leftcenterrightdel
លោក Nguyen Duy Ngoc ប្រគល់អំណោយជូនលោក Kevin McGinni អនុប្រធានទទួលបន្ទុកគំនិតផ្តួចផ្តើមបច្ចេកវិទ្យាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យរដ្ឋ Arizona (ASU) (រូបថត៖ Ngoc Quang/TTXVN)

ក្នុងអំឡុងពេលជួបជាមួយ ASU លោក Nguyen Duy Ngoc  បានស្នើឱ្យ ASU ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីក្រុងធំៗមួយចំនួនរបស់វៀតណាម ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មស៊ីមីកុងដុកទ័រ ដោយផ្តោតលើវិស័យសំខាន់ៗរួមមាន៖ ការអភិវឌ្ឍធនធានមនុស្សស៊ីមីកុងដុកទ័រ ទាក់ទាញក្រុមហ៊ុនស៊ីមីកុងដុកទ័រឈានមុខគេរបស់សហរដ្ឋអាមេរិកឱ្យវិនិយោគលើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សម្រាប់បន្ទះឈីបស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត (AI) ការរចនាបន្ទះឈីបស៊ីមីកុងដុកទ័រ ការវេចខ្ចប់ ការធ្វើតេស្ត និងការផលិតសម្ភារៈទំនើប។ លោក Nguyen Duy Ngoc បានសម្តែងក្តីសង្ឃឹម និងបានស្នើឱ្យ ASU និងសហគមន៍ក្រុមហ៊ុនស៊ីមីកុងដុកទ័រឈានមុខគេរបស់សហរដ្ឋអាមេរិក ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ និងអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្នូល និងបច្ចេកវិទ្យាប្រភព នៅក្នុងតំបន់​បច្ចេកវិទ្យាខ្ពស់ Hoa Lac ក្នុងរយៈពេលខាងមុខ។

leftcenterrightdel
លោក Nguyen Duy Ngoc ប្រគល់អំណោយជូនលោក Joel Kaplan ប្រធានទទួលបន្ទុកកិច្ចការបរទេសសកលរបស់ Meta (រូបថត៖ Ngoc Quang/TTXVN)

ក្នុងអំឡុងពេលជួបជាមួយសម្ព័ន្ធក្រុមហ៊ុន Meta លោក Nguyen Duy Ngoc បានស្នើឲ្យ Meta ជួយគាំទ្រវៀតណាមក្នុងការកសាង និងធ្វើឱ្យស្តង់ដារសំណុំទិន្នន័យភាសាវៀតណាមទ្រង់ទ្រាយជាតិ ដោយបង្កើតវេទិកាទិន្នន័យរួមមួយដើម្បីបម្រើប្រព័ន្ធ AI ភាសារវៀតណាម ដោយមានគោលដៅបញ្ចប់សំណុំទិន្នន័យភាសាវៀតណាមសម្រាប់គំរូ AI ទ្រង់ទ្រាយធំនៅចុងឆ្នាំ ២០២៧ ព្រមទាំងសហការគ្នាដើម្បីលើកកម្ពស់ការអនុវត្តជាក់ស្តែងនៃបញ្ញាសិប្បនិម្មិតក្នុងជីវិតប្រចាំថ្ងៃ និងផលិតកម្មនៅក្នុងប្រទេសវៀតណាម បន្តជួយគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពឌីជីថល និង AI សម្រាប់យុវជន និងពលករដែលរងផលប៉ះពាល់ដោយផលប៉ះពាល់នៃ AI និងស្វ័យប្រវត្តិកម្ម គាំទ្រសហគ្រាសធុនតូច និងមធ្យម (SME) របស់វៀតណាមក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសម្របសម្រួលក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការឆបោកតាមអ៊ីនធឺណិត...

leftcenterrightdel
លោក Nguyen Duy Ngoc ជួបពិភាក្សាជាមួយលោក John Neuffe ប្រធានសមាគមឧស្សាហកម្ម Semiconductor (SIA)

ក្នុងអំឡុងពេលជួបជាមួយសមាគមឧស្សាហកម្មស៊ីមីកុងដុកទ័រ (SIA) លោក Nguyen Duy Ngoc បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាមួយ SIA លើការបណ្តុះបណ្តាល និងការទទួលស្គាល់វិញ្ញាបនបត្រធនធានមនុស្ស (ដោយផ្តោតលើកម្មវិធីរយៈពេលខ្លី) សម្រាប់និស្សិត STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) នៅក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លីលើការវេចខ្ចប់ ការធ្វើតេស្ត (ATP) និងការរចនានៅប្រទេសវៀតណាម លើកកម្ពស់ការតភ្ជាប់ដោយផ្ទាល់រវាងក្រុមហ៊ុនសមាជិក SIA (Intel, Marvell, Amkor ។ល។) និងសាកលវិទ្យាល័យសំខាន់របស់អាមេរិក។ លោកក៏បានស្នើឲ្យមានការផ្តល់ប្រឹក្សាលើការកែលម្អក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដើម្បីទាក់ទាញការវិនិយោគ R&D៕

បកប្រែដោយ Duy Hoan