ប្រព័ន្ធផ្សព្វផ្សាយអាមេរិកវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមមានការរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពសកល
កប.អនឡាញ - វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃភាពសកម្ម និងមានគោលបំណងច្បាស់លាស់ផងដែរ ដែលបង្ហាញពីសារដែលមានលក្ខណៈជាយុទ្ធសាស្ត្រជាច្រើន។
ក្នុងឱកាសដែលលោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សានៅសហរដ្ឋអាមេរិក កាសែត The Washington Times ដែលចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ បានចុះផ្សាយអត្ថបទមួយវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមមានការរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពសកល។
    |
 |
|
អត្ថបទបានចុះផ្សាយនៅក្នុងកាសែត The Washington Times ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (រូបថត៖ VNA) |
អត្ថបទនេះអះអាងថា នៅក្នុងពិភពលោកដែលកំពុងកើតមានជម្លោះ ការបែកបាក់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះ ការចូលរួមរបស់លោក To Lam អគ្គលេខាបក្ស ក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សានៅទីក្រុងវ៉ាស៊ីនតោន មានអត្ថន័យលើសពីការទូតធម្មតា។ វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃភាពសកម្ម និងមានគោលបំណងច្បាស់លាស់ផងដែរ ដែលបង្ហាញពីសារដែលមានលក្ខណៈជាយុទ្ធសាស្ត្រជាច្រើន។
កាសែតនេះបានវាយតម្លៃថា ចំណុចដ៏ជ្រាលជ្រៅបំផុតនៃដំណើរទស្សនកិច្ចនេះគឺសារអំពីតម្លៃនៃសន្តិភាពពីប្រទេសវៀតណាម ដែលជាប្រទេសមួយបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ ឥឡូវនេះបានក្លាយជាសក្ខីភាពនៃការកសាងឡើងវិញ និងការផ្សះផ្សា។ “រឿងរ៉ាវអំពីប្រទេសវៀតណាម” បានក្លាយជាសក្ខីភាពជាក់ស្តែងដ៏មានតម្លៃសម្រាប់ប្រទេសដែលកំពុងស្វែងរកផ្លូវឆ្ពោះទៅមុខបន្ទាប់ពីជម្លោះ៕
បកប្រែដោយ Duy Hoan