ក្នុងឱកាសចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី១៩ ខែកុម្ភៈ លោក To Lam អគ្គលេខាបក្ស បានទទួលជួបជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបជាមួយ លោក Jamieson Greer ប្រធានស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (រូបថត៖ Thong Nhat/TTXVN)

លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខការពារជាតិ និងការផ្លាស់ប្ដូរប្រជាជន និងបានសម្តែងបំណងចង់ឲ្យភាគីទាំងពីរលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត។ លោកក៏បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា ស្ថាប័នវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីឱ្យភាគីទាំងពីរអាចបញ្ចប់កិច្ចព្រមព្រៀងនេះបានក្នុងពេលឆាប់ៗនេះ។

លោកអគ្គលេខាបក្សបានសម្តែងក្តីសង្ឃឹមថា លោក Donald Trump ប្រធានាធិបតី និងសហគ្រាសអាមេរិកនឹងចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៧។

ចំណែកលោកឯកអគ្គរដ្ឋទូត Jamieson Greer បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានចែករំលែកថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការប្រកបដោយយុត្តិធម៌ និងមានតុល្យភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក បានឈានដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងចូលដល់ដំណាក់កាលសម្រេចចិត្ត៕

បកប្រែដោយ Duy Hoan