លោក To Lam អគ្គលេខាបក្ស ទទួលជួបជាមួយ លោក Kurt Campbell អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក
កប.អនឡាញ - លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនគឺជាភាពជោគជ័យរបស់ប្រទេសវៀតណាមផងដែរ។
នាថ្ងៃទី ២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ថ្លែងនៅក្នុងជំនួបជាមួយលោក Kurt M. Campbell អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យលោក Campbell បន្តដើរតួនាទីជាស្ពានតភ្ជាប់ដ៏គួរឱ្យទុកចិត្តរវាងវៀតណាម និងសហរដ្ឋអាមេរិក សហគមន៍ធុរកិច្ច និងដៃគូអន្តរជាតិ។ បន្តផ្តល់ការវិភាគជាយុទ្ធសាស្ត្រលើនិន្នាការសេដ្ឋកិច្ច បច្ចេកវិទ្យា និងគោលនយោបាយសកល។ ពង្រឹងទំនាក់ទំនងរវាងសហគ្រាសអាមេរិក និងវិនិយោគិនមានលក្ខណៈជាយុទ្ធសាស្ត្រ ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលស្អាត និងលើកទឹកចិត្តសហគ្រាសអាមេរិកឱ្យពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាមដោយផ្សាភ្ជាប់នឹងកែលម្អស្តង់ដារអភិបាលកិច្ច និងតម្លាភាពទីផ្សារ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបជាមួយ លោក Kurt Campbell អតីតអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក (រូបថត៖ Thong Nhat/TTXVN) |
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនគឺជាភាពជោគជ័យរបស់ប្រទេសវៀតណាម។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកែលម្អបរិយាកាសវិនិយោគជាបន្តបន្ទាប់ រក្សាស្ថិរភាពនយោបាយ និងសង្គម បង្កើនគុណភាពនៃប្រព័ន្ធច្បាប់ និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់សហគ្រាសអន្តរជាតិឲ្យអភិវឌ្ឍប្រកបដោយចីរភាព និងមានប្រសិទ្ធភាព។ វៀតណាមចង់បានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហគមន៍សហគ្រាសអន្តរជាតិ ដោយចែករំលែកការទទួលខុសត្រូវ និងផលប្រយោជន៍ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Kurt Campbell បានថ្លែងថា សហគមន៍សហគ្រាស និងដៃគូរបស់សហរដ្ឋអាមេរិកវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាម ដោយចាត់ទុកវៀតណាមជាគោលដៅយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងនវានុវត្តន៍សកល។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តរួមដំណើរ និងគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងការតភ្ជាប់សហក្រាសរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan