leftcenterrightdel
 

ផ្លូវធំនេះត្រូវបានបើកចេញសម្រាប់ប្រជាជាតិវៀតណាម តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅពេលដែលលោកប្រធានហូជីមិញបានអាន "សេចក្តីប្រកាសឯករាជ្យ" ដែលបានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ឥឡូវនេះគឺសាធារណរដ្ឋសង្គមនិយមវៀតណាម)។ នោះគឺជាផ្លូវនៃឯករាជ្យភាព-សេរីភាព-សុភមង្គល! នោះគឺជាផ្លូវនៃឯករាជ្យជាតិភ្ជាប់ជាមួយសង្គមនិយម!

ក្នុងអំឡុងសង្គ្រាមតស៊ូដើម្បីដណ្តើមឯករាជ្យភាពជាតិ និងការបង្រួបបង្រួមជាតិ ផ្លូវនេះបានកត់ត្រានូវជ័យជម្នះ និងសមិទ្ធផលដ៏រុងរឿងជាច្រើន ដែលបានកសាងឡើងពីសាច់ស្រស់ឈាមស្រស់ និងបញ្ញា របស់ជនរួមជាតិ និងបក្ខជន។ នោះគឺជាផ្លូវនៃសេចក្តីប្រាថ្នារបស់ប្រជាជាតិមួយចង់បានសេរីភាព។ ដោយឈានចូលក្នុងយុគសម័យផ្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្មអន្តរជាតិ ផ្លូវនេះបាននាំប្រទេសយើងចេញពីភាពក្រីក្រនិងរងការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយសង្គ្រាម ឱ្យរីកចម្រើនយ៉ាងខ្លាំង ឈានចូលទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសយើងឱ្យក្លាយជាប្រទេសអភិវឌ្ឍ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

សមិទ្ធផលដែលប្រទេសយើងសម្រេចបានពិតជាអស្ចារ្យណាស់! សមិទ្ធផលទាំងនេះ មិនមែនជាអព្ភូតហេតុទេ ដែលមកពីការដឹកនាំរបស់បក្សជាមួយនឹងគោលនយោបាយ និងមាគ៌ាត្រឹមត្រូវ ដែលជាកត្តាសំខាន់បំផុត មកជួរកម្មាភិបាល និងបក្ខជន ដែលមានចិត្តស្នេហាជាតិ យកចិត្តទុកដាក់លើប្រជាជន ស្មោះត្រង់ ឆ្លាតវៃ និងឆន្ទៈរឹងមាំង មកពីប្រជាជនមានភាពអង់អាចក្លាហាន និងឧស្សាហ៍ព្យាយាម ដែលទុកចិត្តលើបក្ស ស្រឡាញ់បក្ស  រួបរួមសាមគ្គីក្រោមការដឹកនាំរបស់បក្ស  និងមកពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ និងជំនួយពីមិត្តភក្តិ និងដៃគូអន្តរជាតិ។

ពីទាសភាពដ៏ខ្មៅងងឹត និងភាពក្រីក្រ បក្សបានដឹកនាំប្រទេសសម្រេចបានជ័យជម្នះជាច្រើន ប្រែក្លាយក្តីសុបិន្តរបស់ប្រជាជាតិច្រើនជំនាន់ទៅជាការពិត។ កំណើនសេដ្ឋកិច្ចជាមធ្យម ក្នុងដំណាក់កាល ២០២១-២០២៥ សម្រេចបានប្រហែល ៦,៣% ក្នុងមួយឆ្នាំ ដែលវៀតណាមស្ថិតក្នុងក្រុមប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថា លើសពី ៥១០ ពាន់លាន USD ខ្ពស់ជាងឆ្នាំ ២០២០ ប្រហែល ១,៤៧ ដង ជាប់ចំណាត់ថ្នាក់លេខ ៣២ ទូទាំងពិភពលោក ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ឈានដល់ប្រហែល ៥000 USD ។ ប្រទេសវៀតណាមស្ថិតក្នុងក្រុមប្រទេស ដែលមានសន្ទស្សន៍អភិវឌ្ឍមនុស្សខ្ពស់។ សន្ទស្សន៍សុភមង្គលរបស់ប្រជាជន បានកើនឡើង ៣៣ ចំណាត់ថ្នាក់ បើសិនជាប្រៀបធៀបនឹងដើមមហាសន្និបាលើកទី ១៣ របស់បក្ស ដោយជាប់ចំណាត់ថ្នាក់លេខ ៤៦ ក្នុងចំណោម ១៤៣ ប្រទេស។

ត្រូវតែយល់ដឹងច្បាស់ជានិច្ចថា រដ្ឋរបស់យើងគឺជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ រដ្ឋរបស់យើងត្រូវបានបង្កើតឡើងគឺដើម្បីបម្រើប្រជាជន។ គោលដៅនៃការជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសគឺដើម្បីប្រជាជន។ ដូច្នេះ ប្រជាជនត្រូវតែទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដពីការអភិវឌ្ឍសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម  និងគោលនយោបាយឬយុទ្ធសាស្ត្រណាមួយត្រូវតែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង មានសុវត្ថិភាព និងសុភមង្គល។

ទាំងនេះគឺជាការសន្សារបស់បក្សចំពោះប្រជាជន តាំងពីពេលដែលបក្ស និងប្រជាជន នៅតែរស់នៅក្នុងទាសភាពដ៏ខ្មៅងងឹត។ ដោយសារតែសេចក្តីប្រាថ្នាចង់បានជីវភាពរស់ដោយប្រកដបោយសុខសាន្តត្រាណ  និងសុភមង្គលនោះ បានជា ប្រជាជនពីតំបន់វាលទំនាបរហូតដល់តំបន់ភ្នំព្រៃដាច់ស្រយោលបានធ្វើតាមការដឹកនាំរបស់បក្សជានិច្ច។ នេះក៏ជាមរតកដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ ជាការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងបក្ស និងប្រជាជន។

ទំនុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំបំផុត ដែលត្រូវបានថែរក្សា និងពូនជ្រុំ ដោយចាត់ទុកនេះជាភារកិច្ចមានលក្ខណៈរស់ស្លាប់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មាភិបាល បក្ខជននីមួយៗ ត្រូវតែ «ឧស្សាហ៍ព្យាយាម សន្សំសំចៃ ស្មោះត្រង់ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន» ដោយធ្វើជាគំរូដ៏ល្អ គោរពប្រជាជន លើកកម្ពស់សមត្ថភាព ការទទួលខុសត្រូវ និងក្រមសីលធម៌  ជៀសវាងការស្រមើស្រមៃ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឱកាសនិយម។ យើងត្រូវតែធ្វើតាមដំបូន្មានរបស់លោកប្រធានហូជីមិញ  ដែលបម្រើប្រជាជន ស្តាប់សម្តីប្រជាជន និងគោរពរាល់ដំណក់ញើសរបស់ប្រជាជន។

និទាឃរដូវឆ្នាំ២០២៦បានមកដល់ហើយ។ ផ្លូវធំទូលាយនៅចំពោះមុខហើយ។ ប្រទេសយើងកំពុងបោះជំហានយ៉ាងរឹងមាំទៅមុខ ដើម្បីឆ្ពោះទៅរកសិរីរុងរឿង!

បកប្រែដោយ Duy Hoan