នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ បណ្ឌិត Fatih Birol នាយកប្រតិបត្តិ IEA បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដែលមានគោលបំណងឆ្ពោះទៅកសាងប្រព័ន្ធថាមពលសកលប្រកបដោយសុវត្ថិភាព ចីរភាព និងធានាចំណាយសមស្របសម្រាប់ប្រទេសទាំងអស់។
ថ្លែងនៅក្នុងសន្និសីទនេះ លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង បានសង្កត់ធ្ងន់ថា ការចូលជាសមាជិក IEA របស់វៀតណាមគឺមានសារៈសំខាន់ជាពិសេស ខណៈដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយបន្តខិតខំព្យាយាមលើគោលដៅអព្យាក្រឹតភាពកាបូន និងការផ្លាស់ប្តូរថាមពលបៃតង។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីភាពត្រៀមខ្លួនរបស់វៀតណាមក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងដោយម្ចាស់ការក្នុងរាល់កិច្ចសន្ទនាថាមពលសកល៕
តាម vovworld.vn
Type the code from the image