ប្រវត្តិសាស្ត្រទំនើបវៀតណាមបានកត់សម្គាល់នូវការពិតដែលមិនអាចប្រកែកបាន៖ ការប្រសូតនិងការដឹកនាំរបស់បក្សកុម្មុយ​និស្តវៀតណាមគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់សម្រេចលើជោគវាសនារបស់ប្រទេសជាតិ។ មុននិទាឃរដូវឆ្នាំ ១៩៣០ ប្រទេស​ធ្លាក់ចូលក្នុងរបបទាសភាព ប្រជាជនរងទុក្ខវេទនា ហើយចលនាស្នេហាជាតិទោះបីជាមានភាពក្លាហានក៏ដោយក៏ខ្វះ​គោលមាគ៌ាត្រឹមត្រូវ ហើយដូច្នេះមិនអាចរំដោះប្រជាជាតិពីរបបទាសភាពឡើយ។ ការប្រសូតនៃបក្ស ជាមួយនឹងសតិអារម្មណ៍គឺលទ្ធិម៉ាក្ស-លេនីន និងគោលដៅឯករាជ្យជាតិដែលផ្សារភ្ជាប់ជាមួយសង្គមនិយមបានបញ្ចប់វិបត្តិនៃគោលមាគ៌ា សង្គ្រោះជាតិ បើកគោលមាគ៌ាអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រជាជាតិវៀតណាម។

ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ ប្រទេសជាតិវៀតណាមបានធ្វើបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ដែលជាបដិវត្តន៍ "ដ៏រំជើបរំជួល" ដែលបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងនាំប្រជាជនពីទាសករទៅជាម្ចាស់នៃប្រទេស។ នេះមិនត្រឹមតែជាជ័យជម្នះនៃឆន្ទៈដ៏មុតមាំ និងស្មារតីក្លាហានរបស់ប្រជាជាតិទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជ័យជម្នះនៃគោលមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវ ច្នៃប្រឌិតដែលស្របទៅនឹងស្ថានភាពជាក់ស្តែងនៅវៀតណាមទៀតផង។ បន្ទាប់ពីនោះគឺជាការតស៊ូដ៏យូរអង្វែងពីរគឺប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយមដែលបញ្ចប់ដោយជ័យជម្នះ Dien Bien Phu និងជ័យជម្នះនិទាឃរដូវ  ឆ្នាំ១៩៧៥ ទឹកដីវៀតណាមឯកភាពតែមួយ។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីដឹកនាំរបស់បក្ស ដែលជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

ឈានចូលដំណាក់កាលសន្តិភាព បក្សនៅបន្តទទួលរាប់រងជោគវាសនា ប្រវត្តិសាស្ត្រថ្មី៖ ផ្សះផ្សារបួសនៃសង្គ្រាម កសាង និងការពារមាតុភូមិវៀតណាមសង្គមនិយមក្នុងបរិបទដ៏លំបាក និងបញ្ហាប្រឈមរាប់មិនអស់។ មហាសន្និបាតលើកទីប្រាំមួយរបស់បក្សក្នុងឆ្នាំ ១៩៨៦  បានបើកចេញការកែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ដែលជាការផ្លាស់ប្តូរមានលក្ខណៈយុទ្ធសាស្ត្រនូវផ្នត់គំនិត និងវិធីសាស្រ្តនៃការអភិវឌ្ឍប្រទេសជាតិ។ ការសម្រេចចិត្តកែទម្រង់មិនមែនជាការផ្លាស់ប្តូរគោលដៅនោះទេ ដែលជាការផ្លាស់ថ្មីនូវវិធីសាស្រ្តដឹកនាំ និងរបៀបធ្វើដើម្បីសម្រេចគោលដៅ "ប្រជាជនសម្បូរធូធារ ប្រជាជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌"។

ក្រឡេកមើល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីកន្លងមក អាចបញ្ជាក់បានថា នេះគឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រប្រជាជាតិក្រោមការដឹកនាំរបស់បក្ស។ ពីខឿនសេដ្ឋកិច្ចផែនការ មិនអភិវឌ្ឍ ប្រទេសវៀតណាមបានងើបឡើងក្លាយជាខឿនសេដ្ឋកិច្ចកាន់តែធំដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ កំណើនសេដ្ឋកិច្ចត្រូវបានរក្សានៅកម្រិតខ្ពស់គួរសមអស់រយៈពេលជាច្រើនឆ្នាំ។ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ មនុស្សរាប់​សិប​លាននាក់បានរួចផុតពីភាពក្រីក្រ ហើយវណ្ណៈកណ្តាលកាន់តែច្រើន គោលនយោបាយសុខុមាលភាពសង្គម សុខាភិបាល និងអប់រំ ទទួលបានការយកចិត្តទុកដាក់និងវិនិយោគដែលបង្ហាញយ៉ាងច្បាស់អំពីតម្លៃមនុស្សធម៌របស់របបសង្គមនិយមដែលដឹកនាំដោយបក្ស។

ការផ្លាស់ប្តូរថ្មីក៏ជាដំណើរការមួយដែលបក្សបានកសាងនិងរៀបចំឡើងវិញជាបន្តបន្ទាប់ ដោយបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនិងកម្លាំងប្រយុទ្ធរបស់អង្គការបក្សគ្រប់លំដាប់ថ្នាក់។ បក្សទទួលស្គាល់ដោយស្មោះត្រង់នូវដែនកំណត់និងចំណុចខ្វះ​ខាត  ហើយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន។ ពង្រឹងទំនុកចិត្តរបស់ប្រជាជនដោយសកម្មភាពជាក់ស្តែង និងធ្វើជាគំរូរបស់កម្មាភិបាលនិងបក្ខជន។ នោះគឺជាសក្ខីភាពដ៏រស់រវើកនូវសេចក្ដីក្លាហានផ្នែកនយោបាយ បញ្ញានិងស្មារតីនៃការផ្លាស់ថ្មីដោយខ្លួនឯង និងការកែតម្រូវរបស់បក្សកាន់អំណាចមួយពិតប្រាកដ។

វៀតណាមមិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រោមការដឹកនាំរបស់បក្សក៏បានបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិទៀតផង។ ពីប្រទេសមួយដែលស្ថិតនៅក្រោមការឡោមព័ទ្ធ   វៀតណាមសព្វថ្ងៃនេះគឺជាមិត្ត ជាដៃគូដែលគួរឲ្យទុកចិត្ត និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកក្នុងបញ្ហាក្នុងតំបន់និងសកលលោក។ គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីនិយម និងពិពិធកម្មនៃទំនាក់ទំនងអន្តរជាតិបានបង្កើតកម្លាំងចលករថ្មីសម្រាប់ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពក្នុងយុគសម័យនៃការធ្វើសមាហរណកម្ម។

លើសពីនេះទៅទៀត សមិទ្ធផលដ៏អស្ចារ្យបំផុត និងមានអត្ថន័យបំផុតនៃ ៩៦ និទាឃរដូវ ក្រោមការដឹកនាំរបស់បក្ស គឺជាសុភមង្គលរបស់ប្រជាជន។ ប្រជាជនត្រូវបានរស់នៅក្នុងសន្តិភាព ធានាល្អនូវសិទ្ធិមនុស្ស  សិទ្ធិពលរដ្ឋ ទទួលបានផ្លែផ្កានៃការអភិវឌ្ឍ ហើយបានចូលរួមកាន់តែស៊ីជម្រៅក្នុងការគ្រប់គ្រងសង្គម។ បក្សប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ "ប្រកាន់យកប្រជាជនជាស្នូល" ហើយគោលនយោបាយនិងគោលការណ៍ទាំងអស់របស់បក្សបានផ្តោតលើប្រជាជន ដើម្បីប្រជាជននិងដោយប្រជាជន។ ទំនាក់ទំនងសាច់ឈាមនេះគឺជាប្រភពកម្លាំងដែលមិនអាចកាត់ថ្លៃបានឡើយ និងជាទីពឹងបង្អែកដ៏រឹងមាំសម្រាប់បក្សដឹកនាំប្រទេសឆ្លងកាត់បញ្ហាប្រឈមទាំងអស់។

និទាឃរដូវថថ្មី ឱកាសថ្មីកំពុងបើកនៅចំពោះមុខប្រជាជាតិ។ ក្នុងបរិបទដែលពិភពលោកដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញ ទាំងឱកាសនិងបញ្ហាប្រឈមដែលជាប់ទាក់ទងគ្នា តួនាទីដឹកនាំរបស់បក្សគឺមានអត្ថន័យសម្រេច ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិដែលភ្ជាប់ជាមួយសង្គមនិយម លើកកម្ពស់កម្លាំងមហាសាមគ្គីប្រជាជាតិទាំងមូល បក្សកំពុងហើយនឹងបន្តដឹកនាំប្រទេសឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍខ្លាំងក្លា​​ ចីរភាពនិងមនុស្សធម៌ជាងមុន។

៩៦ និទាឃរដូវ  - ដំណើរការមួយដ៏ត្រចេះត្រចង់ ប៉ុន្តែក៏ជាការក្រើនរំលឹកពីការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ និងអនាគត​ដែរ។ មាតុភូមិវៀតណាមពីគំនរផេះនៃទាសភាពបានរស់រានមានជីវិតឡើងវិញ រីកចម្រើននិងភ្លឺស្វាងក្រោមទង់របស់បក្ស។ ក្ដីទំនុកចិត្ដនោះ និទាឃរដូវនោះនឹងបន្តបន្ទាប់ ព្រោះបក្សរឹងមាំ ហើយប្រជាជនស្រុះចិត្ដគំនិត ទោះបីជាលំបាកយ៉ាងណាក៏ដោយ ប្រាកដជានឹងនាំមាតុភូមិវៀតណាមទៅរកភាពរុងរឿង និងសុភមង្គល៕

បកប្រែដោយ Pham Diep