វៀតណាមស្នើឱ្យអង្គការ UNESCO ផ្ដល់ការអនុគ្រោះចំពោះប្រទេសកំពុងអភិវឌ្ឍន៍
នាថ្ងៃទី១៧ ខែកុម្ភៈ សម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ស្តីពីការការពារនិងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌ (ហៅកាត់ថា អនុសញ្ញាឆ្នាំ២០០៥) បានបើកនៅទីស្នាក់ការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
វៀតណាមចូលរួមក្នុងសម័យប្រជុំនេះ ក្នុងនាមជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញានេះ។
    |
 |
|
លោកស្រី Nguyen Thi Van Anh នៅសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ស្តីពីការការពារ និងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌ (រូបថត៖ vnanet.vn) |
ថ្លែងនៅក្នុងសម័យប្រជុំ លោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការ UNESCO បានស្នើថា នាពេលអនាគត គប្បីផ្តោតលើការលើកកម្ពស់សមត្ថភាព ការចែករំលែកបទពិសោធន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអនុវត្តអនុសាសន៍ដែលបានអនុម័តទាក់ទងនឹងមាត្រា១៦ នៃអនុសញ្ញាស្តីពី "ការផ្ដល់ការអនុគ្រោះចំពោះប្រទេសកំពុងអភិវឌ្ឍន៍”។ វៀតណាមនឹងបន្តសហការជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ប្រកបដោយប្រសិទ្ធភាព។ លោកស្រី Nguyen Thi Van Anh បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៦ សេចក្តីសម្រេចលេខ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ត្រូវបានចេញផ្សាយ។ ប្រទេសវៀតណាមកំពុងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហកម្មវប្បធម៌រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
សម័យប្រជុំលើកទី១៩ គ្រោបនឹងអូសបន្លាយរហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ជាមួយនឹងខ្លឹមសារសំខាន់ៗជាច្រើន។ រហូតមកដល់បច្ចុប្បន្ន ភាគីចំនួន ១៦១ បានផ្តល់សច្ចាប័នលើអនុសញ្ញាឆ្នាំ ២០០៥៕
តាម vovworld.vn