នៅចុងឆ្នាំ២០២៥ មានវត្ដមាននៅ “តំបន់រង​គ្រោះ​ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ” ភូមិ Hang Pu Xi  ឃុំ Xa Dung ខេត្ត Dien Bien យើងបានឃើញប្រជាជននៅទីនេះកំពុងសាងសង់របង ជួសជុលផ្ទះ និងសម្អាតផ្លូវយ៉ាងមមាញឹក... ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី២០២៦។ ជួបយើងខ្ញុំវិញ លោក  Mua A Trong (អាយុ ៣៥ ឆ្នាំ) លេខាសាខាបក្សភូមិ  Hang Pu Xi  បានលាន់មាត់ថា៖ “ទាំងអស់គ្នាឃើញទេ នៅដើមខែសីហា ទឹកជំនន់ដ៏កាចសាហាវបានវាយប្រហារ ដោយបំផ្លាញផ្ទះ ទ្រព្យសម្បត្តិ និងដំណាំជាច្រើន​ យើងគិតថា កន្លែងនេះនឹងមិនអាចងើបឡើងវិញបានទេ ប៉ុន្តែឥឡូវនេះអ្វីៗត្រូវបានរស់ឡើងវិញហើយ!”

សំណេះសំណាលជាមួយយើង លោក Mua A Trong នៅតែមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅពេលរំលឹកពីភ្លៀងទឹកជំនន់ និងការរអិលបាក់ដី ដែលបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែកក្កដា និងព្រឹកព្រលឹមថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិ Hang Pu Xi ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងបាត់ខ្លួន ៣ នាក់ ហើយផ្ទះចំនួន ២៤ ខ្នង ក្នុងចំណោម ៧០ ខ្នង ត្រូវកប់នៅក្រោមដី គ្រួសារជាច្រើនបានបាត់បង់ផ្ទះនិងទ្រព្យសម្បត្តិ។ ប៉ុន្ដែដោយមានការយកចិត្ដទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងរយៈពេលដ៏ខ្លី តំបន់តាំងទីលំនៅថ្មី Hang Pu Xi ត្រូវបានសាងសង់ដ៏ធំទូលាយ និងទំនើប ហើយជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាពបន្តិចម្តងៗ។ ស្ពាន លូទឹក ផ្លូវថ្នល់ និងផ្ទះសម្បែងត្រូវបានជួសជុល និងសាងសង់ថ្មី។

leftcenterrightdel
តំបន់តាំងទីលំនៅថ្មី Hang Pu Xi ឃុំ Xa Dung ខេត្ត Dien Bien នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦

ដោយមានការយកចិត្តទុកដាក់និងជំនួយពីអាជ្ញាធរ រួមទាំងសាច់ញាតិនិងអ្នកជិតខាង ការឈឺចាប់នៃការបាត់បង់កូនពីរនាក់ និងផ្ទះដោយសារការរអិល​បាក់ដីរបស់លោក Mua Chu Phong នៅភូមិ Hang Pu Xi បានបន្ធូរបន្ថយខ្លះ គាត់ចែករំលែកក្នុងក្ដីរំភើបចិត្ដថា “មានផ្ទះថ្មី និងធំទូលាយ​នេះ គ្រួសារខ្ញុំលែងមានការព្រួយបារម្ភនៅពេលភ្លៀង ឬ ព្យុះទៀតហើយ។ សូមអរគុណអាជ្ញាធរមូលដ្ឋាន កម្មាភិបាលនិងយុទ្ធជននៃកងទ័ពដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់គ្រួសារខ្ញុំយកឈ្នះលើការឈឺចាប់ និងកសាងជីវិតថ្មី”។

គួររំលឹកថា មុននោះ ដោយអនុវត្តតាមការណែនាំរបស់នាយករដ្ឋមន្ត្រី និងក្រសួងការពារប្រទេស យោធភូមិភាគទី២ បានសម្របសម្រួលជាមួយខេត្ត Dien Bien ដើម្បីជ្រើសរើសទីកន្លែងសម្រាប់សាងសង់តំបន់តាំងទីលំនៅថ្មី និងផ្តល់កម្លាំងពលកម្មនិងសំភារៈដើម្បីសាងសង់ និងជួសជុលផ្ទះឲ្យប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយភ្លៀងទឹកជំនន់ និងការរអិលបាក់ដី។

ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ បន្ទាប់ពីរយៈពេល ៤៥ ថ្ងៃ (ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥) កម្មាភិបាលនិងយុទ្ធជន និងកងសេនាជនចំនួន ៦០០ នាក់ នៃបញ្ជាការដ្ឋានយោធាខេត្ដ Dien Bien  និងអង្គភាពឈរជើងនៅខេត្ដបានសាងសង់ផ្ទះថ្មីចំនួន ៨០ ខ្នង និងជួសជុលផ្ទះចំនួន ៣២១ ខ្នង សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំ Muong Luan, Na Son, Tia Dinh, Xa Dung, Sin Thau ព្រមទាំងធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅក្នុងតំបន់តាំងទីលំនៅថ្មី ដែលធានានូវការព្រមៗគ្នា និងរឹងមាំ ស្របទៅនឹងស្ថានភាព និងទំនៀមទម្លាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅទីនោះ។

គិតដល់ចុងឆ្នាំ២០២៥ ខេត្ត Dien Bien បានសាងសង់តំបន់តាំងទីលំនៅថ្មីចំនួន ៥ កន្លែង ដោយធានាឲ្យគ្រួសារចំនួន ២៤៤ គ្រួសារ ដែល​រងផលប៉ះពាល់ដោយទឹកជំនន់មានផ្ទះថ្មីមុនបុណ្យចូលឆ្នាំថ្មី ២០២៦។

ទោះបីជានៅមានការលំបាកជាច្រើនក៏ដោយក៏ប៉ុន្ដែមានការយកចិត្ដទុកដាក់ពីគ្រប់ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋាន មុខមាត់នៅកន្លែងដែលធ្លាប់ជា “តំបន់រងការទឹកជំនន់យ៉ាងធ្ងន់ធ្ងរ” Hang Pu Xi បានផ្លាស់ប្តូរជាច្រើន និងផ្កានិទាឃរដូវកំពុងរីកស្គុសស្គាយ៕

បកប្រែដោយ Pham Diep