ពិធីបុណ្យនេះមានគោលបំណងលើកតម្កើងចំពោះភាពចម្រុះនៃវប្បធម៌ ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួនគឺប្រទេសថៃ វៀតណាម ចិន និងឡាវ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍នៅមូលដ្ឋាន។
នៅក្នុងសុន្ទរកថាបើក លោក Worrayan Boonnarat អភិបាលខេត្ត Mukdahan បានសង្កត់ធ្ងន់ថា ពិធីបុណ្យនេះមានគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌ប្រពៃណីពិសេសៗនៃមូលដ្ឋានដល់ភ្ញៀវទេសចរអន្តរជាតិ។ ពិធីបុណ្យនេះក៏មានបំណងកសាង លើកកម្ពស់សាមគ្គីភាពក្នុងសហគមន៍ រួមមានអាណិកជនវៀតណាម ប្រជាជនចិន ប្រជាជនឡាវដែលរស់នៅនៅប្រទេសថៃ និងប្រជាជនថៃ រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងចំណោមប្រទេសនៃមហាអនុតំបន់ទន្លមគង្គ។
ក្នុងព្រឹត្តិការណ៍នេះ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen ប្រទេសថៃ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំពិធីបុណ្យនេះ រួមចំណែកដល់ការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការបរទេសរវាងវៀតណាម និងថៃ (១៩៧៦-២០២៦)។
ក្នុងឱកាសនេះ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen បានអញ្ជើញក្រុមសិល្បករទីក្រុងហូជីមិញ មកសម្តែងនៅក្នុងពិធីបុណ្យនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយថៃ និងប្រទេសដទៃទៀតនៅក្នុងតំបន់ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់វៀតណាមដល់សហគមន៍អាណិកជនវៀតណាម និងមិត្តភក្តិអន្តរជាតិ៕
បកប្រែដោយ Thuy Anh
Type the code from the image